ទូក​ដំបូង​ក្នុង​ក្បួន​នាវា​Aquarius​ជាមួយ​ជនអន្តោប្រវេសន៍​៦៣០​នាក់​ទៅដល់​អេ​ស្ប៉ា​ញ​

715
ចែករម្លែក

នាវាសង្រ្គោះAquarius ដែលជាកូនអុកមួយនៅក្នុងជម្លោះចុងក្រោយរបស់អឺរ៉ុបអំពីអន្តោប្រវេសន៍ បានចូលចតនៅកំពង់ផែវ៉ាឡង់សៀរបស់អេស្ប៉ាញ ក្រោយពីមានភាពប្រទាញប្រទង់អស់មួយសប្តាហ៍ជុំវិញការជួយសង្រ្គោះជនអន្តោប្រវេសន៍នៅសមុទ្រមេឌីទែរ៉ាណេនិងការទទួលយកពួកគេ។

ទូកបានទៅដល់កំពង់ផែនៅម៉ោង១១ព្រឹកថ្ងៃអាទិត្យ ជាមួយអន្តោប្រវេសន៍១០៦នាក់។

នាវាឆ្មាំសមុទ្រអ៊ីតាលីមួយក៏បានទៅដល់ទីក្រុងវ៉ាឡង់សៀជាមួយជនអន្តោប្រវេសន៍២៧០នាក់ក្នុងចំណោមជនចំណាកស្រុកតាមសមុទ្រ៦៣០នាក់ដែលនាវាAquariusបានជួយសង្រ្គោះនៅឯនាយឆ្នេរលីប៊ីកាលពីមួយសប្តាហ៍មុន។នាវាកងទ័ពជើងទឹកអ៊ីតាលីមួយទៀតដែល ដឹកជនអន្តោប្រវេសន៍សេសសល់ផ្សេងទៀតមកពីនាវា
Aquarius ក៏នឹងមកដល់នៅថ្ងៃអាទិត្យដែរ។

សូមបញ្ជាក់ថា អ៊ីតាលីនិងម៉ាល់តា បានបដិសេធមិនអោយនាវាសង្រ្គោះនេះចូលកំពង់ផែរបស់ខ្លួនទេកាលពីថ្ងៃសៅរ៍។អេស្ប៉ាញបន្ទាប់មកបានហក់ចូលនិងបានសុំអោយនាវានេះចូលកំពង់ផែរបស់ខ្លួន។ក្បួននាវាដឹកជនអន្តោប្រវេសន៍នេះចំណាយពេលជិតមួយសប្តាហ៍ដើម្បីធ្វើដំណើរចម្ងាយ១.៥០០គីឡូម៉ែត្ររវាងកោះស៊ីស៊ីលីនិងអេស្ប៉ាញ។

នាវា Aquariusនិងទូកអ៊ីតាលី២ដឹកជនអន្តោប្រវេសន៍៦៣០នាក់ដែលជួយសង្រ្គោះដោយនាវាAquariusក្នុងពេលពួកគេព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេកាលពីសប្តាហ៍មុន។Aquariusបានជាប់នៅឯនាយកោះស៊ីស៊ីលីកាលពីថ្ងៃសៅរ៍មុននៅពេលអ៊ីតាលីមិនព្រមអោយចូលកំពង់ផែរបស់ខ្លួននិងទាមទារអោយម៉ាល់តាធ្វើដូចគ្នា

រដ្ឋមន្រ្តីអេស្ប៉ាញបាននិយាយថា ជនអន្តោប្រវេសន៍ទាំងនេះនឹងត្រូវអនុញ្ញាតអោយនៅក្នុងប្រទេសអេស្ប៉ាញមួយខែ មុនពេលពួកគេត្រូវបានគេអនុវត្តតាមច្បាប់អឺរ៉ុបដោយគ្មានការលើកលែង។

ក្រោមច្បាប់សុំសិទ្ធិជ្រកកោណរបស់អឺរ៉ុប ជនអន្តោប្រវេសន៍ត្រូវតែដាក់ពាក្យសុំសិទ្ធិជ្រកកោណនៅក្នុងប្រទេសដែលពួកគេបានទៅដល់ដំបូងនៅអឺរ៉ុប។

សូមបញ្ជាក់ថា ជនអន្តោប្រវេសន៍មួយទូកធំនេះបានចំណាយពេលជាច្រើនថ្ងៃធ្វើដំណើរកាត់សមុទ្រមេឌីទែរ៉ាណេ ។ពួកគេរួមមាន ក្មេង១២៣នាក់និងស្រ្តីមានផ្ទៃពោះ៧នាក់៕ដោយ៖វាសនា

ជនអន្តោប្រវេសន៍បានទៅដល់កំពង់ផែវ៉ាឡង់ស្យាកាលពីថ្ងៃអាទិត្យទី១៧មិថុនា