ទូក​រត់ពន្ធ​មនុស្ស​ចូល​អូស្ត្រាលី​ជាប់​កឿង​នៅ​ដែនទឹក​សំបូរ​ក្រពើ តែ​សំណាង​មនុស្ស​ត្រូវបាន​រកឃើញ​ទាំងអស់​

1093
ចែករម្លែក
  • 224
    Shares

របាយការណ៍សារព័ត៌មានបាននិយាយកាលពីថ្ងៃអង្គារទី២៨សីហាថា ជនស្វែងរកការជ្រកកោណនៅប្រទេសអូស្រ្តាលីទាំងអស់នៅក្នុងទូកវៀតណាមមួយគ្រឿងដែលបានជាប់កឿងនៅក្នុងដែនទឹកដ៏សំបូរសត្វក្រពើនៅឯនាយប្រទេសអូស្រ្តាលីនោះ ត្រូវបានរកឃើញទាំងអស់ដោយមិនជួបគ្រោះថ្នាក់ទេ។

នាវាដ៏មិនមាំទាំនេះ បានចាប់ផ្តើមលិចនៅជិតទន្លេ Daintree Riverខាងជើងក្រុងឃែនក្នុងរដ្ឋក្វីនលែនកាលពីថ្ងៃអាទិត្យ។អ្នកនៅលើវាបានចាប់ផ្តើមភៀសខ្លួនចូលក្នុងព្រៃកោងកាងដែលសំបូរសត្វក្រពើ ពស់ពិស មូស និងមាន់ព្រៃធំៗ។

ទូកដែលគេជឿថាដឹកអ្នកស្វែងរកសិទ្ធិជ្រកកោណនៅអូស្រ្តាលីជាប់កឿងក្នុងដែនទឹកសំបូរក្រពើ

សារព័ត៌មានABCបាននិយាយថា មនុស្ស១៧នាក់នៅលើទូកនិង២នាក់ដែលបានរត់គេចត្រូវបានចាប់ឃាត់ខ្លួនទាំងអស់នៅព្រឹកថ្ងៃអង្គារ ហើយពួកមន្រ្តីនៅសាកសួរអំពីអត្តសញ្ញាណនិងគោលបំណងរបស់គេ។

កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអូស្រ្តាលី បាននិយាយថា ទូកដែលលិចមួយផ្នែកមកពីវៀតណាមនិងជាទូករត់ពន្ធមនុស្សដំបូងដែលបានចូលមកដល់ប្រទេសនេះចាប់តាំងពីឆ្នាំ២០១៤។លោកបានបញ្ជាក់ថា ពួកគេនឹងត្រូវអនុញ្ញាតអោយចូលរស់នៅក្នុងប្រទេសអូស្រ្តាលីទេ។

នៅក្រោមគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរឹង ពួកអ្នកស្វះស្វែងរកការជ្រកកោណដែលបានព្យាយាមចូលអូស្រ្តាលីតាមទូក ត្រូវបញ្ជូនត្រឡប់ឬបញ្ចូនទៅដាក់នៅបណ្តាជំរំដាច់ស្រយាលនៅតាមកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកជាមួយនឹងលក្ខខណ្ឌរស់នៅដែលត្រូវបានគេរិះគន់ជាទូទៅ៕ដោយ៖វាសនា