ទូក ង ខ្មែរ​ដែល​នឹង​ក្លាយជា​ទូកវែង​ជាងគេ​លើ ពិភពលោក ធ្វើ​ពិធី​បើកទូក​

1834
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ គណៈកម្មការ​ផលិត​ទូក ង ខ្មែរ​ដែល​នឹង​ក្លាយជា​ទូកវែង​ជាងគេ​លើ​ពិភពលោក បានរៀបចំ​ធ្វើ​ពិធី​បើកទូក កាលពី​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨​នេះ​នៅ​ទីតាំង​ផលិត​ទូក ង មុខ​សាលាខេត្ត​ព្រៃវែង ។

ទូក ង ខ្មែរ​ដែល​នឹង​ក្លាយជា​ទូកវែង​ជាងគេ​លើ ពិភពលោក ធ្វើ​ពិធី​បើកទូក​

​ជាង​ជំនាញ​បាន​ពន្យល់ថា បន្ទាប់ពី​សាធារណជន​ចូលរួម​ធ្វើ ជាមួយ​ជាង ដោយ​លុង​កំណាត់ ឈើ​គគីរ​រួច​ហើយ​នោះ ​ត្រូវបាន​រៀបចំ​ពិធី​បើកទូក ។ពោលគឺ​ហែក​ឈើ​ដែល​បាន​លុង​រួច ឲ្យចេញ​ជា​រាង​ទូក​បណ្ដើរៗ​តាម​ទំហំ​ដែល​ចង់បាន​។ កិច្ចការ​នេះ​គេ​ត្រូវ​អនុវត្តតាម​បច្ចេកទេស និង​ទំនៀម​ទំលាប់​ធ្វើ​ទូក ង ពី​បុរាណ​មក​។​

​ទន្ទឹមនឹងនេះ ក្រុម​ជាង​ក៏បាន​ជ្រៀក​អារ​កំណាត់ឈើ​ផ្សេងទៀត​ដែរ រួម​នឹង​ការចូលរួម​ធ្វើ​ពី​សាធារណជន​។ ទូក ង វែង​ជាងគេ​លើ​ពិភពលោក​នេះ មាន​ប្រវែង​៨៥,៥​ម៉ែត្រ ទទឹង​១,៥៥​ម៉ែត្រ ដាក់​ចំណុះ​ទូក​បាន​១៧៩​នាក់​។ ក្បាលទូក ឆ្លាក់​ចេញ​ជា​ក្បាល​នាគ កន្ទុយ​ឆ្លាក់​ចេញ​ជា​កន្ទុយ​ហង្ស​។

​លោ​កស សុខា ប្រធាន​គណៈកម្មការ​ផលិត​ទូក ង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះលោក​ជា សុ​មេធី អភិបាល​ខេត្តព្រៃវែង និង​លោក​ងិន បា​ណា​ល់ អនុប្រធាន​គណៈកម្មកា​រ​ផលិត​ទូក ង ដែល​បាន​អញ្ជើញ​ចូលរួម​ដឹកនាំ​ពិធី​នេះ​។​
​ជាមួយគ្នានេះ លោ​កស សុខា ក៏បាន​សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើ​ទូក ង នេះ បន្តទៀត​៕​មន​

#