ទូក ង បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​នឹងដាក់​បង្ហាញ​នៅមុខ​វាលមេរុ​ហ៍​ពី​ថ្ងៃទី​២៤-៣០​ខែវិច្ឆិកា

1411
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ទូក ង វែង​ជាងគេ​ប្រវែង​ជិត ១០០​ម៉ែត្រ របស់​កម្ពុជា បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក Guinness World Records នឹងដាក់​បង្ហាញ​ប្រជាពលរដ្ឋ​ទស្សនា​ពីថ្ងៃ​ទី​២៤-៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ នៅលើ​កំណាត់​វិថី​សម្តេច​សុធារស ទល់មុខ​ខាងកើត​វាលមេរុ​ហ៍ ដ​ង្កា​ត់​ជ័យជំនះ ខណ្ឌដូនពេញ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​គណៈកម្មការ​ផលិត​ទូក ង ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ទូក ង វែង​ជាងគេ​ប្រវែង​ជិត ១០០​ម៉ែត្រ របស់​កម្ពុជា បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក Guinness World Records កាលពី​ថ្ងៃ​ឬី​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ទូក ង មាន​ប្រវែង​បណ្តោយ​សរុប ៨៧.៣០​ម៉ែត្រ ទទឹង​ធំ​បំផុត​ប្រវែង ១.៩៤​ម៉ែត្រ និង​ជម្រៅ​ទូក ០.៨០ ម៉ែត្រ​។ ចំណុះ​ទូក​មាន​ចំនួន ១៧៩ នាក់​។​

​ទូក ង ដែលមាន​ប្រវែង វែង​ជាងគេ​លើ​ពិភពលោក ត្រូវបាន​ប្រសិទ្ធ​នាម​ថា “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ដែល​មានន័យថា “​ទូក ង របស់​កូន​ខ្មែរ​រស់នៅក្នុង​ដែនដី​កម្ពុជា​”​។

​ទូក ង នេះ​ធ្វើ​ពី​ឈើ​គគីរ ចំនួន ៦​ដើម ហើយ​ក្បាលទូក ឆ្លាក់​ចេញ​ជា​ក្បាល​នាគ ឯ​កន្ទុយ​ត្រូវបាន​ឆ្លាក់​ជា​កន្ទុយ​ហង្ស​។ ការផលិត បាន​ប្រើប្រាស់​រយៈពេល​ចំនួន ១៩២​ថ្ងៃ​។​

​កម្មវិធី​កំណត់ត្រា​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ទូក ង វែង​ជាងគេ បាន​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តំបន់​ទីប្រជុំជន​អ្នក​លឿង​ត្រើយ​ខាងកើត ស្ថិតក្នុង​ឃុំ​ព្រែក​ខ្សាយ ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដោយមាន​ការចូលរួម​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តំណាង Guinness World Records ចុះមក​ពិនិត្យមើល​វាយតម្លៃ​លក្ខណៈ​បច្ចេកទេស ខ្នាត​របស់​ទូក និង​ការ​អុំ​បង្ហាញ​ជាក់ស្តែង​៕ ល​