ដោយ: មុនីរ័ត្ន / ភ្នំពេញ: សហភាពសហពន្ធ័ យុវជនកម្ពុជា ក៍ដូចជាគណៈកម្មាធិការផលិតទូក ង វែងជាងគេលើពិភពលោក បានរៀបចំពិធីអុំទូកងសាកល្បង នៅរាជធានីភ្នំពេញ កាលពីព្តរឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពស សុខា ប្រធានគណៈកម្មាធិការផលិតទូក ង វែងជាងគេលើពិភពលោក។ ការអុំសាកល្បងនេះ ដើម្បីត្រៀមខ្លួនអុំបង្ហាញជូនព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ រួមទាំងប្រជាពលរដ្ឋបានទស្សនា នៅរសៀលថ្ងៃទី២១ និងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្នុងការអុំសាកល្បងមានទូក ង វែងជាងគេ ដែលទើបជាប់កំណត់ត្រាពិភពលោកថ្មីៗនេះ ១គ្រឿង និងទូកអម សងខាងចំនួន១០គ្រឿង និងមានការចូលរួម ពីសំណាក់បងប្អូនប្រជាពលរដ្ឋ យ៉ាងសប្បាយរីករាយ នៅទីតាំងផែស្ងួត រាជធានីភ្នំពេញ តាមបណ្ដោយដងទន្លេសាប ។
ការអុំទូកសាកល្បង នៅមាត់ទន្លេមុខព្រះបរមរាជវាំង ដើម្បីត្រៀមចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះ និងអកអំបុក នឹងមកដល់នៅថ្ងៃទី២១ ខែវិច្ឆិកា ស្អែកនេះ។ ហើយការប្រកួតរបស់ក្រុមកីឡាករទូក ង រាជធានីភ្នំពេញនេះផងដែរ គឺជាការហ្វឹកហាត់មួយ សម្រាប់ត្រៀមកម្លាំង ដើម្បីប្រកួតប្រជែងយកជ័យជម្នះ ។ ក្នុងនោះដែរ ទូក «ង» ដែងវែងជាងគេលើពិភពលោកមានឈ្មោះថា «កម្ពោជិកបុត្តាខេមរាតរី »ដែលទើបតែនឹងជាប់កំណត់ត្រាទូក ង វែងជាងគេលើពិភពលោកកាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះបន្ទាប់ពីបញ្ចប់ព្រះរាជពិធីអ៊ុទូកទៅ ទូក ង វែងជាងគេនឹងលើកយកមកលើគោក ដើម្បីដាក់តាំងបង្ហាញ់ជូនសាធារណៈជនបានទស្សនានៅខាងកើតទល់មុខ វាលព្រះមេរុហ៍ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៤-៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្នុងពិធីផងដែរ លោក ស សុខា ផ្ដល់ជូនអំណោយជាសំភារៈ ស្បៀងអាហារមួយចំនួន មាន៖ អង្ករ មី ត្រី អាវប៉ោង ជាដើម ឯកឧត្តមក៍បានផ្ដាំផ្ញើរទៅចំណុះទូកទាំងអស់មេត្តាយកចិត្តទុកដាក់ប្រឹងប្រែងហ្វឹកហាត់សម និងសម្រាក់អោយបានគ្រប់គ្រាន់សន្សំកម្លាំងដើម្បីធ្វើការប្រកួតទទួលបានជយ័ជំនៈជូនខេត្តពេលត្រឡប់ទៅវិញ។
គួររំលឹកថា ពិធីបុណ្យអុំទូកឆ្នាំ២០១៨នេះ មានទូក ង ចូលរួមប្រកួត ចំនួន២៩៨ទូក ខណៈឆ្នាំ២០១៧ មានទូកង ត្រឹមតែ២៧០ទូក និងមានកីឡាករជិត២ម៉ឺននាក់។ សម្រាប់ប្រទីបវិញមានចំនួន១៥ លើសពីឆ្នាំមុន ។ ជាមួយគ្នានេះ អាជ្ញាធរ ក៏ដូចជាគណៈម្មាធិការ រៀបចំបុណ្យជាតិមានក្ដីរំពឹងទុកថា នឹងមានប្រជាពលរដ្ឋចូលរួមប្រមាណ៣លាននាក់៕ ល