ទូក Hovercraft កែច្នៃ​សោះ​ហោះ​ផុតពី​ផ្ទៃ​ទឹក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ

333
ចែករម្លែក

អ្នកនេសាទ និង​អ្នកទស្សនា​ស្រឡាំងកាំង​ដោយ​ក្ដី​ភ្ញាក់ផ្អើល​នៅពេល​ពួកគេ​ឃើញ​បុរស ម្នាក់​បើកទូក​ហូ​វើ​ក្រា​ហ្វ (Hovercraft)​ដែល​គាត់​កែច្នៃ​ហោះ​ផុតពី​ផ្ទៃ​ទឹក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ នៅ​ហ្វែ​ន​នី បេ (Fannie Bay) ប្រទេស​អូស្ត្រាលី កាលពីពេល​ថ្មីៗ​នេះ​។​

​តើ​អ្វី​ជា​ហូ​វើ​ក្រា​ហ្វ​? វា​ជា​ទូក​ម៉ាស៊ីន​គ្មាន​ស្លាបចក្រ​ដែល​អាច​បើក​លើទឹក​ក៏បាន លើដី​ក៏បាន​យ៉ាង​លឿន​ដោយសារ​កម្លាំង​ខ្យល់​ខ្លាំង​រុញច្រាន​។​

​លោក ជេ​ម​ស៍ ហ្គ្រី​ន​បឺ​ហ្គើ (James Greenberger) ដែលជា​អ្នក​កែច្នៃ​ទូក ហូ​វើ​ក្រា​ហ្វ នេះ​និយាយថា គាត់​ស្រលាញ់​ចូលចិត្ត​ទូក​នេះ​តាំងពី​អាយុ ១២ ឆ្នាំ ហើយ​នេះ​ជា​ទូក ហូ​វើ​ក្រា​ហ្វ ទី​២ ដែល​គាត់​កែច្នៃ​ដោយ​ខ្លួនឯង​សុទ្ធសាធ​។​

​តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា តើ​វា​ពិតជា​អាច​ហោះ​ផុតពី​ផ្ទៃ​ទឹក​មែនឬ​យ៉ាងណា សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ ខុម