ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី​ស្នើ​ឲ្យ​អាជ្ញាធរ​ប្រទេស​នេះ​ចាប់​លោកស្រី មូរ សុខ​ហួរ​

357
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​ថ្ងៃទី​៦​ខែវិច្ឆិកា​នេះ​អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ស្នើឱ្យ​អាជ្ញាធរ​ប្រទេស​នេះ​ចាប់ខ្លួន លោកស្រី មូរ សុខ​ហួរ មេដឹកនាំ​ម្នាក់​របស់​ក្រុម​ពួក​ឧទ្ទាម ដែល​ប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សេចក្តីប្រកាស​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បាន​បញ្ជាក់ថា សាធារណរដ្ឋ​ឥណ្ឌូណេស៊ី និង​កម្ពុជា គឺជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​អស់​រយៈពេល​៦០​ឆ្នាំ​មកហើយ​។ ដូច្នេះ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ហ្សា​ការ​តា សូម​ស្នើ​ឲ្យ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ធ្វើការ​ចាប់ខ្លួន លោកស្រី មូរ សុខ​ហួរ ហើយ​បញ្ជូន​លោកស្រី​មកកាន់​កម្ពុជា​ជាបន្ទាន់ នៅក្រោម​ស្មារតី​ពិត​របស់​អាស៊ាន​។​


​ប្រភព​ដដែល​បញ្ជាក់ថា លោកស្រី មូរ សុខ​ហួរ គឺជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា (CNRP) ដែល​ត្រូវបាន​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា សម្រេច​រំលាយចោល នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ គណបក្ស​លោកស្រី​សព្វថ្ងៃ គឺជា​បក្ស​ខុសច្បាប់​នៅ​កម្ពុជា​។ លោកស្រី គឺជា​ជនល្មើស​ដែល​រត់គេចខ្លួន ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកាចាប់ខ្លួន​លោកស្រី កាលពី​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩​កន្លងទៅនេះ ពាក់ព័ន្ធ​ការប៉ុនប៉ង ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​ជាប់ឆ្នោត​ស្របច្បាប់​។​

​សេចក្តីប្រកាស​របស់​ស្ថានទូត​កម្ពុជា​បាន​បញ្ជាក់ថា ក្រោម​ស្មារតី​ពិត​នៃ​សមាគម​អាស៊ាន រាជរដ្ឋាភិបាល​នៃ​ប្រទេស​ថៃ បាន​បណ្តេញ​លោកស្រី មូរ សុខ​ហួរ កាលពី​ថ្ងៃទី​២០ ខែតុលា កន្លង មកនេះ​ឲ្យ​ទៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​វិញ នៅពេល​លោកស្រី​បាន​ទៅដល់​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ នៃ​ទីក្រុង​បាងកក​។ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ចាប់​ឃាត់ខ្លួន​សកម្មជន​កម្ពុជា​ពីរ​នាក់ ដែល​ព្យាយាម​ឡើង​យន្តហោះ​ឆ្ពោះទៅកាន់ ទីក្រុង​បាងកក ខណៈ​ពួកគេ គឺជា​អ្នកគាំទ្រ​អតីត​គណបក្ស CNRP របស់លោក​ស្រី មូរ សុខ​ហួរ​។​
​គួររំលឹកថា​ទ​ន្ឌិ​ត សម រ​ង្ស៉ី និង​បក្ខពួក បានប្រកាស​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ខាងមុខនេះ​៕
​សូម​អាន​សេចក្តីប្រកាស​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ីៈ​