ទូត​កម្ពុជា​លើកទឹកចិត្ត ឲ្យ​ក្រុមហ៊ុន​ឯកជន​របស់​កូរ៉េ នាំយក​បច្ចេកវិទ្យា ,​គ្រប់គ្រង​វិស័យ​កសិកម្ម មក​វិនិយោគ ក្នុងប្រទេស​កម្ពុជា​

632
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ជំរុញ​និង​លើកទឹកចិត្ត ឲ្យ​ក្រុមហ៊ុន NongHyup របស់​កូរ៉េ នាំយក​បច្ចេកវិទ្យា នៃ​ការរៀបចំ​ណើ​រការ និង​គ្រប់គ្រង​វិស័យ​កសិកម្ម​ដែលមាន​នៅ​កូរ៉េ មក​វិនិយោគ ក្នុងប្រទេស​កម្ពុជា​។​
​ចំពោះ​ការលើកទឹកចិត្ត និង​ជំរុញ​វិនិយោគ វិស័យ​កសិកម្ម ដែល​ស្នើ​ដោយ​លោក ឡុង ឌី​ម៉​ង់ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ខណៈ​លោក​ឯកអគ្គរាជទូត បានធ្វើ​ទស្សនៈកិច្ច​និង​ពិភាក្សា​ការងារ​ជាមួយ​លោក Lee, Gyu Bo ជា​ក្រុមប្រឹក្សានាយក​នៃ​សហព័ន្ធ សហ​ករ​កសិកម្ម​ជាតិ (National Agricultural Cooperative Federation) របស់​កូរ៉េ និង​ជា​ប្រធាន​នៃ​សាជីវកម្ម យិន​ស៊ិន​នៃ​ខេត្ត​ឆុង​ប៊ុ​ក ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន NongHyup (NH) ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​កូរ៉េ​។​
​ជាមួយគ្នា​នោះដែរ​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ សាធារណរដ្ឋ​កូរ៉េ បាន​ឲ្យ​ដឹងថា​៖ ក្នុងជំនួប​នោះ​លោក​ឯកអគ្គរាជទូត បាន​ជម្រាបជូន​ពី សក្តានុពល និង​ឱកាស នៃ​ការវិនិយោគ​លើ វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​ជម្រុញ លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន NongHyup នាំយក​នូវ​បច្ចេក វិទ្យា នៃ​ការរៀបចំ​ដំណើរការ និង​គ្រប់គ្រង​វិស័យ​កសិកម្ម​កន្លងមករ​បស់​ខ្លួន ទៅ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ដើម្បី យើង​ទ​ទូល​បាន​អត្ថប្រយោជន៍ ឈ្នះ​ឈ្នះ ទាំងអស់គ្នា គឺ​ការ​បាន​ផលចំណេញ ដល់​ក្រុមហ៊ុន និង​ប្រជាជន​កម្ពុជា​ទាំងមូល​។​
​ក្នុងឱកាស​នោះ​ឆ្លើយតប​តាម​ការអំពាវនាវ​រប​ស់លោក​ឯកអគ្គរាជទូត​កម្ពុជា​នោះ លោក Lee, Gyu Bo ថា នឹង​យក​សំណើ​នេះ​ទៅ​ពិភាក្សា​ជាមួយ នឹង​សមាជិក​របស់ខ្លួន​ជាមុនសិន មុននឹង​ធ្វើដំណើរ​ទៅ​កម្ពុជា ដើម្បី​សិក្សា​លំអិត​បន្ថែមទៀត​៕