ទូត​ចក្រភព​អង់គ្លេស​ប្តេជ្ញា​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេរភាគី​រវាង​កម្ពុជា​និង​ចក្រភព​អង់គ្លេស​

469
ចែករម្លែក

ភ្នំពេញ ៖​លោកស្រី (Tina Susan Redshaw)​ឯកអគ្គរាជទូត​ថ្មី​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា​ក្នុង​បេសកម្ម​ការ​ទ​គ្រប់បែបយ៉ាង ទាំងអស់​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេរភាគី​រវាង​កម្ពុជា​និង​ចក្រភព​អង់គ្លេស​។ ដោយ​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ពាណិជ្ជកម្ម បញ្ហា​លើកកម្ពស់​ស្ត្រី បញ្ហា​អប់រំ​ផង ការ​បោសសំអាត​មីន បច្ចេក វិទ្យា​និង​តិច​ណូ​ឡូ​ជី ។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​កម្ពុជា ទទួលជួបលោកស្រី (Tina Susan Redshaw)​ឯកអគ្គរាជទូត​ថ្មី​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា នៅវិមានសន្តិភាពព្រឹកថ្ងៃទី ១៧ ខែ សីហា ៕​

​ ​លោកស្រី (Tina Susan Redshaw) បានធ្វើការ​ប្តេជ្ញាចិត្ត​បែបនេះ​នៅ​ចំពោះមុខ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​កម្ពុជានៅក្នុង​ឳ​កាស​ដែល​លោកស្រី​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលជួប​សំដែង​ការគួរសម​ នា​ព្រឹក​ថ្ងៃទី​១៧ ខែ សីហា នេះ​នៅ​វិមាន​សន្តិភាព​ទី​ស្តី ការ​នាយករដ្ឋមន្ត្រី ។​

​បើ​យោងតាម​ប្រសាសន៍​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុនសែន​បាន​ប្រាប់​ឲ្យ​ដឹងថា​៖​ក្នុងជំនួប​នេះ​លោកស្រី ទីណា ហ្សូ​ហ្សា​ន រេ​ត​ស៍ បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា​ក្នុង​ដំណើរ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប្រាំមួយ​សប្តាហ៍​មកនេះ​លោកស្រី បានទទួល​នូវ​ការស្វាគមន៍​យ៉ាង​កក់​ក​ជាទីបំផុត ហើយ​ក្នុង​បេសកម្ម​បន្តទៀត​លោកស្រី​នឹងធ្វើ​អ្វី​គ្រប់បែបយ៉ាង​ទាំងអស់​ដើម្បី​ពង្រឹង​ទំនាក់ទំនង ទ្វេរភាគី​រវាង​កម្ពុជា​និង​ចក្រភព​អង់គ្លេស​។​

​លោកស្រី​ក៏បាន​ជម្រាបជូន​សម្ដេចនាយក​ផងដែរ​ថា លោកស្រី​នឹង​ផ្ដោត​ការយកចិត្តទុកដាក់ ទៅលើ​បញ្ហា​បច្ចេក វិទ្យា​និង​តិច​ណូ​ឡូ​ជី​,យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ដោះមីន។ក្នុងន័យនេះ​លោកស្រី​បាន​ជម្រាបជូន​សម្ដេច​ថាចក្រ ភព​អង់គ្លេស​នឹង​បន្តធ្វើ​កិច្ចការងារ​នេះ​ជួយ​ដល់កម្ពុជា​បន្តទៅទៀត។លោកស្រី​ក៏បាន​គូសបញ្ជាក់​ទៀតថា​ជាមួយនេះ​ក៏​នឹង​បន្ត​យកចិត្តទុកដាក់​ទៅលើ បញ្ហា​ពាណិជ្ជកម្ម បញ្ហា​លើកកម្ពស់​ស្ត្រី និង​បញ្ហា​អប់រំ​ផងដែរ​។​

​ ​បើ​យោងតាម​លោក អ៊ាង សុ​ផ​ផ្លែ​ត បាន​ឲ្យ​ដឹងថា​នៅក្នុង​ជំនួប​នោះ​លោកស្រី ទូត​អង់គ្លេស​ពុំបាន​លើកឡើង​ពាក់ព័ន្ធ​និង​ការបោះឆ្នោត នៅ​កម្ពុជា​នោះទេ ហើយក៏​ពុំបាន​ពិភាក្សា​ទាក់ទង​ទៅ​ដំណើរ​ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស មកកាន់​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ នោះដែរ ។​

ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​បាន​បាន​អរគុណ​ដល់​ចក្រភព​អង់គ្លេស​ក៏ដូចជា​ប្រជាជន​អង់គ្លេស​ដែល​បាន​ជួយ​ដល់​កម្ពុជា​ជាពិសេស លើ​វិស័យ​អប់រំ ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដែលជា​កត្តា​សំខាន់​របស់​កម្ពុជា​និង​សូម​អរគុណ​ផងដែរ​ដែល​ចក្រភព​អង់គ្លេស​បាន​ជួយ​កម្ពុជា លើ​វិស័យ​ដោះមីន​ ៕ BR