ទូត​ជប៉ុន​ចប់​អាណត្តិ​ជំរាបលា​រដ្ឋមន្ត្រី​អម​ជាមួយនឹង​ការរីកចម្រើន​វិស័យ​ទេ​ចរណ៍​នៃ​ប្រទេស​ទាំងពីរ​

137
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញៈ​លោក​HidehisaHorinouchi​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​ចប់​អាណត្តិ​ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩​នេះ​បាន​ជំរាបលា​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​ក្នុងនោះ​ដោយបាន​ពាំនាំ​នូវ​ភាព​រីកចម្រើន​លើ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​ក្នុង​រយៈពេល​ដែល​លោក​ឯកអគ្គរាជទូត​បំពេញការងារ​៣​ឆ្នាំ​កន្លងទៅ​។​

លោក​HidehisaHorinouchi​បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​បង្កលក្ខណៈ​គ្រប់បែបយ៉ាង​ធ្វើឱ្យ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភា​ព​រឹងមាំ​។​ដោយឡែក​វិស័យ​ទេសចរណ៍​បានធ្វើឱ្យ​កម្ពុជា​-​ជប៉ុន​ដោះ​របាំង​ឱ្យមាន​ការហោះហើរ​ត្រង់​ជប៉ុន​មក​កម្ពុជា​។​ធ្វើឱ្យ​ប្រជាជន​ទាំងពីរ​ក្លាយជា​ភ្ញៀវទេសចរ​ទៅវិញទៅមក​មាន​ភាពងាយស្រួល​។​

​ការផ្សព្វផ្សាយ​លើ​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​ទាំងពីរ​ក៏បាន​ស៊ី​ជំរៅ​ការរៀបចំម​ហោ​ស្រ​ព្វ​អង្គរ​ដែល​ជប៉ុន​បាន​ជួយ​ធ្វើឱ្យ​អង្គរវត្ត​ល្បី​ពាសពេញ​ប្រទេស​ជប៉ុន​និង​នៅលើ​សកលលោក​។​ថ្វី​ត្បឹ​ត​តែ​លោក​ទូត​រូបនេះ​ចប់​អាណត្តិ​នៅ​កម្ពុជា​ត្រូវ​ទៅធ្វើ​ទូត​នៅ​ប្រទេស​ប៉ូឡូញ​នាពេល​ខាងមុខនេះ​ក្តី​ក៏​លោក​ថោង​ខុន​បានស្នើ​សុំឱ្យ​លោក​ជួយ​បន្ត​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍​ដល់​កម្ពុជា​ថែមទៀត​សំរាប់​តាមរយៈ​ឯកអគ្គរាជទូត​មក​ថ្មី​បន្ត​។​ជួយ​ហ្វឹកហាត់​កីឡាហែលទឹក​កីឡា​កា​រ៉ា​តេ​ដូ​សំរាប់​ស៊ី​ហ្គែ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។​

​បន្ទាប់ពី​មានការ​ហោះ​ត្រង់​មក​ធ្វើឱ្យ​ទេសចរ​ជប៉ុន​មក​កម្ពុជា​ឆ្នាំ​២០១៨​បាន​ចំនួន​ជាង​២១​ម៉ឺន​នាក់​។​កើន​បាន​៣,៥​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧​។​ជាទី​ផ្សារ​ទេសចរ​លំ​លំដាប់​ទី​៧​ក្នុងចំណោម​ផ្សារ​ទេសចរ​ធំៗ​១០​មក​កម្ពុជា​។​ចំណែក​ភ្ញៀវ​កម្ពុជា​ទៅលេង​ជប៉ុន​វី​ញ​បាន​២​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១៨​។​៦​ខែ​នេះ​ភ្ញៀវ​កម្ពុជា​ទៅ​ជប៉ុន​បាន​២០​ម៉ឺន​នាក់​។​

​កើន​៣​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​។​ជប៉ុន​បាន​គាំទ្រ​ផ្តល់ជំនួយ​លើ​វិស័យ​ទេសចរណ៍​កម្ពុជា​ជាច្រើន​គំរោង​ទៀត​។​មាន​ការជួយ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​CLMV​។​គំរោង​បាន​ពី​ADB​ក៏​ក្នុងនោះ​មាន​ជំនួយ​ជប៉ុន​ផងដែរ​៕S/​