ទូត​សហភាព​អឺរ៉ុប​អះអាង​ពី​ការបន្ត​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ភាពជា​ដៃគូ​បន្តទៀត​

372
ចែករម្លែក

ដោយ​:តារា​រិ​ទ្ធ​/​ភ្នំពេញ​ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុញ្ញាតឱ្យ​លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ចប់​អាណត្តិ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​និង​ជម្រាបលា​នា​ព្រឹក​ថ្ងៃទី​១៩ ​ខែសីហា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ ។ នៅក្នុង​ជំនួប​នោះ​ភាគី​ទាំង​ពីរបាន​ពិ​ផា​ក្សា​ គឺ​ផ្ដោតទៅលើ​គ្រប់​វិស័យ​និង​ទិដ្ឋភាព ​នៃ​ទំនាក់ទំនង​រវាង សហភាព​អឺរ៉ុប​ជាមួយ​កម្ពុជា​ជាពិសេស​ការបន្ត​ធ្វើការ​ជាមួយគ្នា​ក្នុង​ភាពជា​ដៃគូ​នេះ។​

​លោក កៅ គីម​ហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​ក្នុងជំនួប​នេះ​លោក George Edgar​បានលើកឡើង​នូវ​កិច្ចការ​មួយចំនួន​ដែល លោក​ចាត់ទុកថា​ជា​ការងារ​សមិទ្ធផល​សំខាន់​សំខាន់​របស់លោក​នៅក្នុង​រយៈពេល​៤​ឆ្នាំ​ដែល​លោក​បាន​បំពេញ ការងារ​ជា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប នៅ​កម្ពុជា​។

​នៅក្នុង​នេះដែរ​លោក​បាន​បញ្ជាក់​អំពី​ការងារ​សំខាន់ៗ​ ដែល​អ៊ី​យូ​បាន​ជំរុញ​ជាពិសេស​លើ​វិស័យ​កសិកម្ម​ ដែលជា​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​និង ប្រទេស​កម្ពុជា ហើយ​អ៊ី​យូ​និង​ប្រកាស​ជួយ​នៅ​ថ្ងៃ​ពុធ​ខាងមុខនេះ​ ជា​ជំនួយ​ក្នុង​ទឹកប្រាក់​ជាង ១00 លាន​ដុល្លារ​សម្រាប់​វិស័យ​ជលផល​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ស្វាគមន៍​ចំពោះ​ជំនួយ​នេះ ​ដោយសារ​រាជរដ្ឋាភិបាល​កម្ពុ​ជាកា​លពី​ឆ្នាំ ២០១២​បាន​លុបចោល​នូវ​ឡូ​នេសាទ​ហើយ​ផ្ដល់ ឲ្យ​សហគមន៍​ប្រជាពលរដ្ឋ​ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជាជន​តែម្ដង​ហើយ​សហភាព​អឺរ៉ុប​បាន​ជួយ​ទៅដល់​វិស័យ​មួយ​ដែល​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នេះ​។ លើសពីនេះ​ទៀត​លោក​ក៏បាន​គូសបញ្ជាក់​ដែល​អំពី​ការជួយ​ទៅដល់​វិស័យ​បម្រែបម្រួល​អាកាសធាតុ​ដែល​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេសមួយ នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ងាយ​រងគ្រោះ​ដោយ​បម្រែបម្រួល​អាកាសធាតុ​ដែលជា​បញ្ហា​ពិភពលោក។ មិនតែប៉ុណ្ណោះ​សហភាព​អឺរ៉ុប​នឹង​បន្ត​ជួយ​លើ វិស័យ​ព្រៃឈើ​ដែល​បច្ចុប្បន្ន​ជា​ការងារ​អាទិភាព​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ​ក្នុងការ​ប្រឆាំង​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​។​ នៅក្នុង​នេះដែរ​លោក​ក៏​អបអរសាទរ​លើ​លទ្ធផល​ការងារ​ក្នុង​វិស័យ​ទាំង​២​នេះ ​វិស័យ​ជលផល​ និង​ព្រៃឈើ​នេះ​។​ មួយវិញទៀត​សហភាព​អឺរ៉ុប​ក៏បាន​ធ្វើ​វិភាគទាន​ដ៏​ថ្លៃថ្លា​ ទៅដល់​តុលាការ​ខ្មែរក្រហម​ ដែលជា​តុលាការ​កូនកាត់​ឱ្យមាន​ភាពជោគជ័យ។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​មាន​ប្រសា​ស​ន៍​មួយចំនួន​ ពាក់ព័ន្ធ​នឹង​ដំណើរការ​របស់​តុលាការ​ខ្មែរក្រហម​ ដែល​នឹង​មកដល់​ទីបញ្ចប់​នៅពេល​ខាង មុខ​នេះហើយ​អរគុណ​ចំពោះ​សហភាព​អឺរ៉ុប ​ដែល​បាន​ជួយ​វិភាគទាន​ក្នុងការ​ស្វែងរក​យុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ជាពិសេស​មិន​ត្រឹមតែ​ប្រជា​ពល រដ្ឋ​ដែល​បាត់បង់​អាយុជីវិត​ប៉ុណ្ណោះ​ទេ​ថែមទាំង​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ ដែល​បាន​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍​នោះ​ថែម​ទៀតផង។

​បើ​យោងតាម​លោក កៅ គឹមហួន កិច្ចពិភាក្សា​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង លោក George Edgar គឺ​ផ្ដោតទៅលើ​គ្រប់​វិស័យ​និង​ទិដ្ឋភាព នៃ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​ជាមួយ​កម្ពុជា​ ជាពិសេស​ការបន្ត​ធ្វើការ​ជាមួយគ្នា​ក្នុង​ភាពជា​ដៃគូ​នេះ​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​នៅក្នុង​ការងារ​ទាំងអស់ នេះ​គូសបញ្ជាក់​ដែរ​ដោយសារ​នៅពេល​ខាងមុខនេះ​កម្ពុជា​យើង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ផងដែរ​នោះ​ថ្នាក់ដឹកនាំ​រដ្ឋ​ជា​សមាជិក នៃ​សហភាព​អឺរ៉ុប​ជាច្រើន​ក៏​នឹង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​នោះ​ផងដែរ៕​B/