ទូត​អាមេរិក​ក្នុង​រុស្ស៊ី​នឹង​ផ្អាក​ការចេញ​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍​ចាប់ពី​ថ្ងៃទី ២៣ សីហា​

970
ចែករម្លែក

​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​មូ​ស្គូ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​សីហា​ថា​ខ្លួន​នឹង​ផ្អាក​ការចេញ​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​ទី​២៣​សីហា ក្រោយពី​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បាន​បញ្ជា​ឱ្យ​កាត់បន្ថយ​បុគ្គលិក​ទូត​អាមេរិក​។​

​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃទី ២៨ ខែកក្កដា​ថា​ខ្លួន​បាន​បញ្ជា​ឱ្យ​អាមេរិក​កាត់បន្ថយ​បុគ្គលិក​ការទូត​របស់ខ្លួន​ដើម្បី​ឱ្យមាន​ចំនួន​ស្មើគ្នា​នឹង​អ្នកការទូត​រុស្ស៊ី​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ស្របពេល​ដែល​ភាព​តានតឹង​កើនឡើង​រវាង​ប្រទេស​ទាំងពីរ​៕ ដោយ៖ កញ្ញាដាលីស

ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​មូ​ស្គូ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​សីហា​ថា​ខ្លួន​នឹង​ផ្អាក​ការចេញ​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​ទី​២៣​សីហា ក្រោយពី​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បាន​បញ្ជា​ឱ្យ​កាត់បន្ថយ​បុគ្គលិក​ទូត​អាមេរិក