ទូទាំង​រាជធានី​មាន​អតីត​ចៅសង្កាត់​ដល់​សមាជិក​ក្រុមប្រឹក្សា​ចំនួន​១៤៩​នាក់ បាន​ចេញពី​អតីត​បក្ស​សង្គ្រោះ​ជាតិ

512

(​ភ្នំពេញ)៖ គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ អតីត​ចៅសង្កាត់ ចៅសង្កាត់រង សមាជិក​ក្រុមប្រឹក្សា​សង្កាត់ និង​បេក្ខជន​បម្រុង មកពី​អតីត​បក្ស​សង្គ្រោះ​ជាតិ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ចំនួន​១៤៩​នាក់ បានមក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​នេះ​តាម​ការ​ឱ្យដឹងពី​លោក ម៉េ​ត មាស​ភ័​ក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​លោក ម៉េ​ត មាស​ភ័​ក្ដី​បានឱ្យដឹង​ទៀតថា​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ បានប្រកាស​ស្វាគមន៍ និង​ទទួល​សមាជិក​សមាជិកា​ថ្មី មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៤៩​នាក់ ដែល​សុំចូល​រួមរស់​ជីវភាព​នយោបាយ​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​បាន​ជ្រួតជ្រាប នូវ​អំពើ​ក្បត់ជាតិ​របស់​មេបក្ស​ខ្លួន​។​

​លោក​បន្តថា​ក្នុង​សមាសភាព​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១៤៩​នាក់​ខាងលើនេះ​រួមមាន​ចៅសង្កាត់​ចំនួន​៧​នាក់ ចៅសង្កាត់រង​ទី​១​ចំនួន​៤​នាក់ ចៅសង្កាត់រង​ទី​២​ចំនួន​៧​នាក់ និង​សមាជិក​ក្រុមប្រឹក្សា​ចំនួន​៣៩​នាក់​ជាមួយគ្នា​នោះ​បេក្ខភាព​ក្រុមប្រឹក្សា​ចំនួន​៨៩​រូប​និង​នារី​សង្កាត់ សកម្មជន​អនុប្រធាន​ភូមិ​ចំនួន​៤​នាក់​។​

​គួរបញ្ជាក់​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា តួនាទី​របស់​បងប្អូន​ដែល​ធ្លាប់មាន​នឹងត្រូវ​បាន​រក្សា​ដដែល​៕​ដោយៈ​រ៉ា​ម៉ន​/sn