ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥​អបអរ​ការបញ្ចប់​ការផលិត​រឿង​ភាគ​ខ្មែរ​ចំនួន​បី​រឿង​ដែល​ត្រៀម​នឹង​បញ្ចាំង​

188
ចែករម្លែក

​ភ្នំពេញៈ​ស្ថានីយទូរទស្សន៍​លេខ​៥ បាន​ប្រារព្ធ​ពិធី​អបអរ​បញ្ចប់​ការផលិត​រឿង​ភាគ​ខ្មែរ ចំនួន​បី​រឿង ដែល​នឹង​បញ្ចាំង​នាពេល​ខាងមុខនេះ​។​ក្នុងនោះ​មានរឿង “​ភ្លើង​គំនុំ​” “​និស្ស័យ​ខ្លុយ​ស្នេហ៍​” និង “​សម្បថ​ដងស្ទឹង​”​។​

​រឿង​ភាគ​ខ្មែរ​ទាំងនេះ ត្រូវបាន​ស្ថានីយទូរទស្សន៍​នេះ​ប្រកាស​ជា​ផ្លូវការ​ត្រៀម​ចាក់​បញ្ចាំង លើ​កញ្ចក់​ទូរទស្សន៍​នាពេលខាងមុខ បន្ទាប់ពី​រឿង​ចាស់ៗ​ចប់​។ តារា​សម្តែង​និង​សិល្បករ សិល្បការិនី ទាំង​ក្នុង​បី​រឿងនេះ បានបង្ហាញ​អារម្មណ៍​រីករាយ​យ៉ាងខ្លាំង​ដែល​ស្នាដៃ​ពួកគេ លេច​រូបរាង​ជាថ្មី​ក្នុង​ឆ្នាំ​២០២០​។

​លោក ហួង តារា​មុន្នី ប្រធាន​ផ្នែក​ផលិតកម្ម​វិធី​នៃ​ស្ថានីយ៍​ទូរ​ទស្ស​ន៏​ប៉ុស្តិ៍​លេខ​៥​បាន​ថ្លែង​ក្នុង ពិធី​នេះ​កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០​នៅ​ភោជនីយដ្ឋាន​សមុទ្រ​ព្រិល​ថា ក្នុងនាម​លោក តំណាងឱ្យ​ទូរទស្សន៍​លោក​សូម​ថ្លែងអំណរគុណ​ដល់​បណ្តា​អ្នកដឹកនាំ​រឿង​ហើយ​ជាពិសេស តារា​សម្តែង​គ្រប់រូប ដែល​ខំប្រឹង​សម្តែង​ឱ្យ​អស់ពី​សមត្ថភាព និង​តស៊ូ​ជាមួយ​ការងារ​បើទោះបី ឧបសគ្គ​ខ្លះ​ក៏ដោយ​។ លោក​ក៏​សប្បាយចិត្ត​ដែល​តារា​សិល្បៈ​យើង​ចេះ​ស្រលាញ់គ្នា​ទៅវិញ សាមគ្គី​គ្នា​ដែល​ធ្វើឱ្យ​ទាំំ​ង​បី​រឿងនេះ បញ្ចប់​ដោយ​ជោគជ័យ​។

​សូមបញ្ជាក់ថា រឿង​ភ្លើង​គំនុំ សម្តែង​ដោយ​កញ្ញា ឌី សូ​នី​តា ជា​តួឯក​ស្រី ជាមួយ​លោក សក្កដា ។​រឿង​ក៏បាន​ចាប់ផ្តើម​ចាក់​បញ្ចាំ​ង​ហើយ​នា​ម៉ោង​មាស​ពេល​ល្ងាច​។ រឿង​“​និស្ស័យ​ខ្លុយ​ស្នេហ៍​” មាន​កញ្ញា មុន្នី ម៉ូ​នី​តា និង លោក មុំ សទ្ធា​រ៉ា ហើយ​ចំណែក​រឿង “​សម្បថ​ដងស្ទឹង​” វិញ​មាន តួ​ឯ​ជា​ល្បី​គឺ កញ្ញា ព្រះ កាយ​ច័ន្ទ ប៉ះគ្នា​នឹង​លោក សន ពិសិដ្ឋ​។

​ជាមួយគ្នា​នោះ​ទាំងបី​រឿងនេះ មាន​តារា​ច្រើន​រូប​ទៀត ដែល​សឹងតែ​ល្បីៗ និង​មាន​សមត្ថភាព មក​សម្តែង​ជាមួយ​តួឯក​ប្រុស​ស្រី​របស់​ស្ថានីយទូរទស្សន៍​លេខ​៥៕ ដោយៈ បូ​រិ​ន​