ទូរទស្សន៍​ជាតិ ខេត្តបន្ទាយមានជ័យ នឹង​សាងសង់​អង់​តែ​ន លើ​កំពូលភ្នំ​ស្វាយ

1322
ចែករម្លែក
  • 28
    Shares

ដោយ : ភ្នំ​ស្វាយ /
​បន្ទាយមានជ័យ : ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក ឬ TVK) ខេត្តបន្ទាយមានជ័យ នឹង​សាងសង់​អង់​តែ​ន លើ​កំពូលភ្នំ​ស្វាយ ស្ថិត​ក្នុងភូមិ​-​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ បន្ទាប់ពី​ក្រសួង​ព័ត៌មាន ផ្តល់ឱ្យ ។​

​លោក សេក សុ​ខម ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្តបន្ទាយមានជ័យ និង​សហការី ក្រុមការងារ​បច្ចេកទេស ឡើង​ពិនិត្យ ទីតាំង​ដាក់​គ្រឿងចក្រ ឈូសឆាយ ពី​រសៀល​ថ្ងៃទី​២៥ មេសា មកនេះ ដើម្បី​ត្រៀម​រៀបចំ ពិធីសែនក្រុងពាលី សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី សាងសង់​ជា​ផ្លូវការ ឆាប់ៗ​ខាងមុខនេះ ។​

​សូមបញ្ជាក់ថា ទោះបីជា​ទូរទស្សន៍​ជាតិ​កម្ពុជា ប្រឈមមុខ​នឹង​ការប្រកួតប្រជែង ពី​ទូរទស្សន៍​ឯកជន ដែល​យក និង​ផលិត​ព័ត៌មាន បានល្អ​ច្រើន ទាន់​ហេតុការណ៍​ក៏ដោយ ក៏​ទូរទស្សន៍​ជាតិ​កម្ពុជា ខេត្តបន្ទាយមានជ័យ នឹងចូលរួម​ពង្រីក​ការផ្សព្វផ្សាយ ជូន​សាធារណជន ពី​សក្តានុពល លើ​គ្រប់​វិស័យ​ក្នុង​ខេត្ត និង​ផ្តល់ព័ត៌មាន​គ្រប់​ទិស​ពីរ​ដ្ឋ ទៅ​សាធារណជន ប្រជាជន ពី​ប្រជាជន មក​ស្ថាប័នរដ្ឋ អាជ្ញាធរ​ដែនដី រួមចំណែក​លើកកម្ពស់ វិស័យ​សារព័ត៌មាន នៅក្នុង​ប្រទេស​កម្ពុជា​៕V

#