ទូរទស្សន៍​ទាំងអស់ បិទ​សង្វៀន​ប្រដាល់ រដូវចូលឆ្នាំ តែ​ខេត្ត ២ បើក​សង្វៀន​អបអរ​អង្គរ​សង្ក្រាន្ត​

568
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: សង្វៀន​ប្រដាល់ នៅតាម​ស្ថានីយ៍ទូរទស្សន៍​ទាំងអស់ ត្រូវបាន​បិទ​មួយ​សប្ដាហ៍ នា​រដូវ​បុណ្យចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ នា​ឆ្នាំនេះ ។ សង្វៀន ដែល​ត្រូវ​បិទ​នោះ មាន​បាយ័ន សង្វៀន​របស់​ក្រុមហ៊ុន CBS ដែល​គ្រប់គ្រង​ទូរទស្សន៍ ចំនួន​៣ គឺ MY-TV CNC និង CTN ក្រៅពីនោះ មាន​សង្វៀន​អាស៊ីអាគ្នេយ៍ និង​សង្វៀន​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ។​

​ក្នុង​ថ្ងៃ​ចូលឆ្នាំ​នេះ មាន​ខេត្ត​ចំនួន ២ គឺ​ខេត្តព្រៃវែង និង​ខេត្តកណ្ដាល បាន​បើក​សង្វៀន​ប្រកួត ដើម្បី​ប្រកួត​ប្រដាល់ អបអរ​សង្ក្រាន្ត ប្រចាំខេត្ត​របស់ខ្លួន ។​

​សម្រាប់​ខេត្តព្រៃវែង បាន​បើក​សង្វៀន រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃទី​១៤ និង ១៥ មេសា ។ ថ្ងៃទី​១៤ មេសា ដែល​ការប្រកួត មាន​ចំនួន ៦ គូ​នោះ គឺ​ប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ សុទ្ធសាធ ដែល​ក្នុងនោះ ៣ គូ ប្រកួត​ជា​មិត្តភាព និង ៣ គូប្រកួត ដណ្ដើម​ពានរង្វាន់​សង្ក្រាន្ត​។​

​គូ​ដែល​ប្រកួត​ដណ្ដើម​ពានរង្វាន់​សង្ក្រាន្ត​នោះ គឺ​ទម្ងន់ ៥៧ គីឡូក្រាម មាន ២ គូ គឺ លីន វីរៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ ខេ​ម ចាន់ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ សៀវ ង៉ុ​យ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ប្រកួត​ជាមួយ ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជសីហ៍ ។ មួយគូ​ទៀត ដែល​ប្រកួត ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម​នោះ គង់ សំបូរ ក្លិប​អាណាចក្រ​ប្រយុទ្ធ ខេត្តសៀមរាប ប្រកួត​ជាមួយ ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា ។​

​ចំពោះ​ថ្ងៃទី​១៥ មេសា វិញ ការប្រកួត​កាន់តែ​អស្ចារ្យ ក្នុងការ​ប្រកួត ចំនួន ៨ គូ គឺមាន ៦ គូ ហើយ ដែល​ប្រកួត រវាង​កម្ពុជា និង​អ្នក​ប្រដាល់​បរទេស​។

​អ្នក​ប្រដាល់​កម្ពុជា សុទ្ធតែ​អ្នកល្បីៗ ដូចជា វ៉ាន់ វឿន ម្ចាស់​មេដាយសំរិទ្ធ​ស៊ី​ហ្គេម ជួប​ជាមួយ​អ្នក​ប្រដាល់​ឡាវ ណាក់​រ៉ូ​រីត ស​.​វិ​សេ​គីត (Nakrorit S.Visetkit) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ឡុង សំណាង ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បារាំង ហ្ស​កដាន់ (Jordan) ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អូស្ត្រាលី មេ​ដា​ដ អា​ឌិ​ណេ​យ៉ា​ត (Mehrdad Addinejad) ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ ឡៅ ចន្ទ្រា ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ីតាលី ហ្វេ​ដេ​រី​កូ អេ​រ​ណេ​ស្តូ (Federico Ernesto) ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម ។​

​រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ផេ​ត​ឆ្មៃ ជ័រ​ណា​រ៉ុង​សាក់ (Petchmai Chorna Rongsak) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ។ ឃុន ឌី​ម៉ា ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ថង មឿង​ស៊ី​ម៉ា (Thong Mueangsima) ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម​។​

​ចំពោះ​សង្ក្រាន្ត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដា​វិញ គឺ​បើក​សង្វៀន​ប្រកួត ២ ថ្ងៃ​ដែរ គឺ​ថ្ងៃទី​១៥ មេសា មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ចំនួន ២ គូ និង​ថ្ងៃទី​១៦ មេសា ក៏​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ២ គូ​ដែរ ៕v

អ្នកខ្លាំង ដែល​ប្រកួត​នៅ​សង្ក្រាន្ត ខេត្តព្រៃវែង​