ទូរទស្សន៍ CNN ប្តឹង​សេត​វិមាន​ជុំវិញ​ការហាមឃាត់​អ្នករាយការណ៍​ព័ត៌មាន​របស់ខ្លួន​

499
ចែករម្លែក
  • 19
    Shares

​ទូរទស្សន៍ CNN បាន​ប្តឹង​រដ្ឋបាល​របស់លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ​ទី​១៣​វិច្ឆិកា​ដោយ​ចោទប្រកាន់​សេត​វិមាន​ថា​បាន​បំពាន​សិទ្ធិ​របស់​អ្នកសារព័ត៌មាន​ឈ្មោះ ជី​ម អា​កូ​ស្តា (Jim Acosta) នៅក្រោម​រដ្ឋធម្មនុញ្ញ ដោយ​ដកហូត​លិខិតបញ្ជាក់​សារព័ត៌មាន​របស់គាត់ បន្ទាប់ពី​ការ​ផ្តោះផ្តង​សម្តី​ដ៏​ក្តៅគគុក​ជាមួយ​ប្រធានាធិបតី​អាមេរិក​។​

​បណ្តាញសារព័ត៌មាន​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដោយ​ប្រកាស​ដាក់ពាក្យ​បណ្តឹង​នៅក្នុង​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ថា “​ការដកហូត​លិខិតបញ្ជាក់​សារព័ត៌មាន​ដោយ​ខុសច្បាប់​ទាំងនេះ​បាន​រំលោភ​លើ​វិសោធនកម្ម​ច្បាប់​លើក​ទី​១​នៃ​សេរីភាព​សារព័ត៌មាន​របស់ CNN និង​លោក​អា​កូ​ស្តា និង​សិទ្ធិ​វិសោធនកម្ម​ច្បាប់​លើក​ទី ៥ របស់​ពួកគេ​ចំពោះ​ដំណើរការ​សារព័ត៌មាន​”​។​

​ទូរទស្សន៍ CNN បាន​និយាយថា “​យើង​បានស្នើ​សុំឱ្យ​តុលាការ​នេះ​ចេញ​ដីកា​បង្គាប់​ជា​បន្ទាន់ដោយ​តម្រូវឱ្យ​ប្រគល់​សិទ្ធិ​ចូល​សេត​វិមាន​ទៅ​លោក​ជី​ម​វិញ ហើយនឹង​ស្វែងរក​ជំនួយ​សង្គ្រោះ​ជា​អចិន្ត្រៃយ៍ ដែលជា​ផ្នែក​នៃ​ដំណើរការ​នេះ​។ ប្រសិនបើ​ទុកចោល​មិនមាន​ការតវ៉ា​ទេ សកម្មភាព​របស់​សេត​វិមាន​នឹង​បង្កើតឱ្យមាន​ផលប៉ះពាល់​ដ៏​គួរឱ្យ​បារម្ភ​ចំពោះ​អ្នកសារព័ត៌មាន​ណា​ដែល​ក្តោប​ក្តាប់​ព័ត៌មាន​អំពី​មន្ត្រី​ជាប់ឆ្នោត​របស់​យើង​”​។​

​សេត​វិមាន​បាន​ផ្អាក​សិទ្ធិ​ចេញចូល​របស់លោក​អា​កូ​ស្តា បន្ទាប់ពី​គាត់​បាន​ឈ្លោះប្រកែក​នៅក្នុង​សន្និសីទកាសែត​មួយ​ជាមួយ​លោក​ប្រធានាធិបតី ដែល​ទាមទារ​ឱ្យ​អ្នកយកព័ត៌មាន​រូបនេះ​ប្រគល់​ក្បាល​មេក្រូ និង ហៅ​គាត់​ថា​ជាម​នុស្ស “​ឈ្លើយ​ខ្លាំង​” នៅពេលដែល​គាត់​មិន​ព្រម​ធ្វើតាម​ត្រាំ​ភ្លាមៗ​។​

​លោក​អា​កូ​ស្តា​នៅតែ​បន្ត​សួរ​សំណួរ​ហើយ​អ្នក​ហាត់​ការ​ស្រី​ម្នាក់​នៅ​សេត​វិមាន​បាន​ព្យាយាម​យក​ក្បាល​មេក្រូ​ពី​អ្នករាយការណ៍​របស់ CNN រូបនេះ ជាហេតុ​ការណ៍​នាំឱ្យ​រដ្ឋបាល​ត្រាំ​ចាត់ទុកថា​វា​ជាការ​ប្រព្រឹត្ត​ឆ្គាំឆ្គង​មកលើ​ជំនួយការ​ស្រី​រូបនោះ​៕ ដោយ៖ កញ្ញាដាលីស

លោក​អា​កូ​ស្តា​និង​លោក​ត្រាំ​ឈ្លោះប្រកែក​គ្នា​នៅ​សេត​វិមាន​កាលពី​ថ្ងៃទី ៧ វិច្ឆិកា ២០១៨