ទូរស័ព្ទដៃ ស៊េរី​ថ្មី Meizu Pro 7 & Meizu Pro 7Plus​ដែលមាន​កញ្ចក់​អេក្រង់​មុខក្រោយ​

512

​(ភ្នំ​ពេញ​)៖ ក្រុមហ៊ុន​ខេ​ម​ហ្វូ​ននិង ក្រុមហ៊ុន​សែ​ល​កាត​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ បាន​សហការ​រៀបចំ​ក​ម្ម​វិធី តាំង​បង្ហាញ​ផលិតផល ទូរស័ព្ទ​ម៉ូ​ឌែ​ល​ថ្មី របស់​ទូរស័ព្ទដៃ Meizu គឺ Meizu Pro 7 និង Meizu Pro 7 Plus ដែលជា​ទូរស័ព្ទដៃ​ស៊េរី​ទំនើប​មាន​កញ្ចក់​អេក្រង់​មុខក្រោយ​យ៉ាង​ទំនើប​ដែលជា​​ទី​តម្រូវការ​រ​របស់​ស្រទាប់​យុវជន​សម័យថ្មី​នេះ​។​

​ទូរស័ព្ទ​ប្រភេទ​ថ្មី​នេះ​ក្រៅពី​ជួយ​បង្កើន នូវ​សោ​ភណ្ឌ​ភាព​របស់​ទូរស័ព្ទ Meizu Pro 7 និង Meizu Pro 7 Plus គឺ​នៅ​អេក្រង់​តូច​ផ្នែក​ខាងក្រោយ​មាន​សមត្ថភាព​មិនធម្មតា​នោះទេ ពោល​វា​ត្រូវបាន​គេ​បំពាក់ មកជា​មួយ​នូវ មុខងារ​សំខាន់ៗ យ៉ាង​ពិសេសៗ មួយចំនួន ដូចជា​កា​ម៉ា​រ៉ា​ភ្លោះ ថត​បាន​ច្បាស់​ល្អ ការបង្ហាញ​ពី​ពេលវេលា អាកាសធាតុ ការចាក់​បទ​ចម្រៀង រង្វាស់​ជំ​ហ៊ាន​ជើង និង​អាចដាក់​ជា​ផ្ទៃ​រូបភាព នៅលើ​អេក្រង់​បាន​ផងដែរ ។

​លោក សាន​ស៊ូ​ហា​រ៉ូ ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​របស់​ក្រុមហ៊ុន Meizu បានឱ្យដឹងថា​ទូរស័ព្ទ​ប្រភេទ​ថ្មី​នេះ​បើ​គេ ពិនិត្យមើល ទៅលើ​កំរិត​នៃ​ពន្លឺ​លើ​អេក្រង់ គឺមាន​ភាព​ភ្លឺ​ច្បាស់​ល្អ ជាមួយនិង​ពណ៌​ធម្មជាតិ ដែល​យើង​មើលទៅ​ត្រជាក់​ភ្នែក ដូច​ទៅនឹង​រូបភាព​ពិតៗ នៅ​ខាងក្រៅ​អញ្ចឹង​ដែរ​។ បន្ថែម​ពីលើ​លក្ខណៈពិសេស នៃ​អេក្រង់​មុខក្រោយ ដ៏​អស្ចារ្យ​ហើយ​នោះ ទូរស័ព្ទដៃ Meizu Pro 7 និង Meizu Pro 7 Plus ត្រូវបាន​គេ​រចនា​ម៉ូដ​ឡើង មក​មាន​រូបរាង​ស្រស់ស្អាត ស្តើង​ល្មម ងាយស្រួល​ប្រើប្រាស់ ជាមួយនិង​ពណ៌​ដ៏​ទាក់ទាញ ដែលមាន​ភាព​ភ្លឺរលោង​ស្អាត ក្នុងនោះ​សម្រាប់​ម៉ូ​ឌែ​ល Meizu Pro 7 គឺមាន​បី​ពណ៌​សម្រាប់​ជ្រើសរើស ពណ៌​ខ្មៅ ពណ៌​មាស និង​ពណ៌​ក្រហម ។ រីឯ​ម៉ូ​ឌែ​ល Meizu Pro 7 Plus វិញ ក៏មាន​នូវ​ពណ៌​ដ៏​ស្រស់ស្អាត​ផងដែរ ដូចជា ពណ៌​ខ្មៅ ពណ៌​មាស និង​ពណ៌​ប្រាក់​បែប​គ្រី​ស្ទាល់ ដែល​មើលទៅ​មាន​ភាពស្រស់ស្អាត និង​ល្អ​ប្រណិត ។​

​ក្រៅពីនេះ​ទូរស័ព្ទដៃ Meizu Pro 7 នៅមាន​សមត្ថភាព​ពិសេស​អស្ចារ្យ​ម្យ៉ាងទៀត​គឺ មាន CPU ប្រភេទ Helio P25 ដែលមាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ប្រតិបត្តិការ​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ជួយ​សន្សំសំចៃ លើ​ការប្រើប្រាស់​ថាមពល​ថ្ម និង​សាក​ថ្ម​ឆាប់​ពេញ​ផងដែរ លើសពីនេះ Meizu Pro 7 ដំណើរការ​តាម​ប្រព័ន្ធ Flyme 6 មាន RAM 4GB ដែល​ជំនួយ​ក្នុងការ​ប្រើប្រាស់ មាន​ល្បឿន​លឿន ជាមួយនឹង​ការប្រើប្រាស់​បាន​ស៊ីម​ពីរ (dual-SIM) និង​មានកា​ម៉ា​រ៉ា​ខាងមុខ​កំរិត 16 មេ​ហ្គា​ផិ​ច​សែ​ល (16MP) និង កា​ម៉ា​រ៉ា​ភ្លោះ​ផ្នែក​ខាងក្រោយ 12 មេ​ហ្គា​ផិ​ច​សែ​ល (12MP) ដែល​អាច​ថត​ចាប់បាន​រូបភាព ភ្លឺ​ច្បាស់​ល្អ​បែប​ធម្មជាតិ​។​

​ក្នុងឱកាស​ពិសេស​នេះ ក្រុមហ៊ុន សែ​ល​កាត​នឹង​បើកទទួល​រាល់​ការ​កក់​ប្រាក់ បញ្ជា​ទិញ​ទុកជាមុន សម្រាប់​ទូរស័ព្ទដៃ​ស៊េរី​ថ្មី ម៉ូ​ឌែ​ល Meizu Pro 7 និង Pro 7 Plus ដោយ​ផ្តល់ជូន ក្នុងតម្លៃ​ពិសេស សម្រាប់​ម៉ូ​ឌែ​ល Meizu Pro 7 តម្លៃ​ត្រឹមតែ 399 ដុល្លារ និង​ម៉ូ​ឌែ​ល Meizu Pro 7 Plus តម្លៃ​ត្រឹមតែ 529 ដុល្លារ តែប៉ុណ្ណោះ ៕ដោយ៖ដេប៉ូ/sn