ទូរស័ព្ទ​តូច​ជាងគេ​បំផុត​និង​ស្តើង​ជាងគេ​បំផុត​នៅលើ​ពិភពលោក ត្រូវបាន​បង្ហាញ​នៅ​អង់គ្លេស​

485

​ដោយ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន មិនទាន់មាន​ហំ​ទំ​តូច​និង​ស្តើង​បំផុត​នៅឡើយ​នោះ​ទូរស័ព្ទ Zanco Tiny T1 ដែលជា​ប្រភេទ​ទូរស័ព្ទ​ចល័ត​ដ៏​តូច​ជាងគេ​បំផុត​នៅលើ​ពិភពលោក ត្រូវបាន​បង្ហាញ​។​

​ក្រុមហ៊ុនទូរស័ព្ទ Zanco របស់​អង់គ្លេស បាន​និយាយថា ទូរស័ព្ទ​នេះ មាន​អេក្រង់​ប្រភេទ OLED ទំហំ ០,៤៩ អ៊ី​ញ និង​ភាពច្បាស់​នៃ​រូបភាព គឺ ៦៤×១២ ភិ​ច​សែ​ល​។ ទូរស័ព្ទ ដែលមាន​ទម្ងន់​១៣​ក្រាម​នេះ អាច​ស្តុកលេខ​ទំនាក់ទំនង​បាន ៣០០​ខ្សែ និង ទទួល​ការហៅ​ចូល​និង​ចេញ ព្រមទាំង​សារ​ជា​អក្សរ​៕ ដោយ៖ សុខា

ទូរស័ព្ទ Zanco Tiny T1​ដែលមាន​ទម្ងន់​១៣​ក្រាម​នេះ ជា​ប្រភេទ​ទូរស័ព្ទ​ចល័ត​ដ៏​តូច​ជាងគេ​បំផុត នៅលើ​ពិភពលោក