ទូរស័ព្ទ Huawei មាន​ពិន្ទុ​ខ្ពស់ជាង​ទូរស័ព្ទ iPhone និង Samsung Galaxy ក្នុងការ​ធ្វើតេស្ត​លើ​គុណភាព​វីដេអូ​និង​សំឡេង

300
ចែករម្លែក

Huawei បាន​ផ្តួល Apple និង Samsung ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​កំពូល​មួយទៀត​សម្រាប់​ស្មា​ត​ហ្វូ​ន​មួយ​ក្នុងចំណោម​ស្មា​ត​ហ្វូ​ន​ល្បីៗ​របស់ខ្លួន​។​

​វេ​ប​សាយ DXOMark ដែលជា​អ្នកត្រួតពិនិត្យ​ឯករាជ្យ​ល្បី​ខាង​វាយតម្លៃ​សមត្ថភាព​ថតរូប​និង​វីដេអូ​របស់​ស្មា​ត​ហ្វូ​ន បាន​ពណ៌នា​ទូរស័ព្ទ Huawei Mate 20 X ជា “​មហាអំណាច​ប្រព័ន្ធ​ពហុ​ព័ត៌មាន​” បន្ទាប់ពី​វា​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​សម្រាប់​ដំណើរការ​សំឡេង​នៅក្នុង​ការធ្វើ​តេស្ត​ចុងក្រោយ​របស់ខ្លួន​។​

​ដោយ​ទទួលបាន​ពិន្ទុ ៧៥ សម្រាប់​គុណភាព​សំឡេង​ទូទៅ ទូរស័ព្ទ Huawei Mate 20 X បាន​ផ្តួល iPhone XS Max របស់ Apple ក៏ដូចជា Galaxy S10+ និង Note 10+ របស់ Samsung​។​

​វេ​ប​សាយ DXOMark និយាយថា “​ស្មា​ត​ហ្វូ​ន Huawei Mate 20 X គឺជា​អ្នករក​ពិន្ទុ​បាន​ច្រើនជាងគេ​ក្នុងការ​ធ្វើតេស្ត​សំឡេង​លើ​ឧបករណ៍​ទាំងអស់​ដែល​យើង​បានធ្វើ​តេស្ត​កន្លងមក​ជាមួយនឹង​ពិន្ទុសរុប ៧៥ ដោយ​ឈ្នះ Samsung S10+ ចំនួន ១០​ពិន្ទុ និង Note 10+ ចំនួន ៩ ពិន្ទុ​។ វា​ក៏​ជា​ទូរស័ព្ទ Android តែមួយគត់​ផងដែរ ដែល​យើង​បានធ្វើ​តេស្ត ដែលមាន​ពិន្ទុ​ខ្ពស់ជាង​ទូរស័ព្ទ​អេក្រង់​ធំ iPhone XS Max ទោះបី​វា​លើស​មួយ​ពិន្ទុ​ក៏ដោយ​”​។​

“​ស្មា​ត​ហ្វូ​ន Mate 20 X ធ្វើបាន​យ៉ាង​ល្អ នៅពេល​ចាក់​ភាពយន្ត​និង​តន្ត្រី ដោយ​ទទួលបាន​ពិន្ទុ​ខ្ពស់ជាង​ទូរស័ព្ទ​ដទៃទៀត​ដែល​យើង​បានធ្វើ​តេស្ត​។ ខណៈ​នៅតែ​ជា​អ្នក​រកបាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុងចំណោម​ឧបករណ៍​ដំណើរការ​ដោយ​ប្រព័ន្ធ Android ដែល​យើង​បានធ្វើ​តេស្ត សមត្ថភាព​ហ្គេម​របស់​វា​មិនសូវមាន​អ្វី​គួរឱ្យ​ចាប់អារម្មណ៍​ទេ និង​ដើរ​នៅ​ពីក្រោយ​ទាំង iPhone XS Max និង iPhone 11 Pro Max”៕ ដោយ៖ កញ្ញាដាលីស

ស្មា​ត​ហ្វូ​ន Huawei Mate 20 X