ទូរស័ព្ទ iPhone ស៊េរី​ថ្មី​នឹង​ប្រកាស​យប់​ថ្ងៃ​អង្គារ​នេះ ស្របពេល​ក្រុមហ៊ុន Apple កំពុងបង្វែរ​លើ​សេវាកម្ម​និង​ហាដវែ ដើម្បី​ទប់​ការធ្លាក់ចុះ​ការលក់ iPhone

168
ចែករម្លែក

​ទន្ទឹមនឹង​ទូរស័ព្ទ iPhone ស៊េរី​ថ្មី​របស់ខ្លួន ក្រុមហ៊ុន Apple កំពុង​ប្រឹងប្រែង​លើ​ផ្នែក​មាតិកា​និង​សេវាកម្ម​សម្រាប់​ឧបករណ៍​របស់ខ្លួន​ស​ម្រា​ប់​ព្រឹត្តិការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​របស់ខ្លួន​នៅ​ថ្ងៃ​អង្គារ​ទី​១០​កញ្ញា​នេះ​។​

​ក្រុមហ៊ុន Apple គ្រោង​នឹងដាក់​បង្ហាញ​ទូរស័ព្ទ iPhone ស៊េរី​ថ្មី​ចំនួន ៣ ម៉ូ​ដែល​និង​ទូរស័ព្ទ​ស្នង​ត្រកូល iPhone XR ដែលមាន​តម្លៃ​ធូរ​ថ្លៃ​ជាង ខណៈ​ក្រុមហ៊ុន​នេះ​កំពុង​សម្លឹង​កាន់កាប់​ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​តម្លៃ​ថ្លៃ​របស់ខ្លួន កន្លែង​ដែល​តម្លៃ​របស់​វា​ស្ថិតនៅ​ខ្ទង់​ប្រហែល ១០០០ ដុល្លារ​។​

​ប៉ុន្តែ​សេវាកម្ម ការ​ជាវ និង​មាតិកា​តាម​អន​ឡាញ ទំនងជា​ត្រូវ​ចែក​ចំណែក​គ្នា​ជាមួយ​ហាដវែ​របស់​ក្រុមហ៊ុន ខណៈ Apple ព្យាយាម​បង្វែរ​ការ​ផ្តោតអារម្មណ៍​របស់ខ្លួន​ចេញពី​ទីផ្សារ​ស្មា​ត​ហ្វូ​ន ដែល​បង្ហាញ​ពី​កំណើន​តិចតួច​។​

​លោកស្រី ខា​រ៉ូ​លី​ណា មី​ឡា​ណេ​ស៊ី អ្នកវិភាគ​នៅ​ក្រុមហ៊ុន Creative Strategies បាន​និយាយថា “​ខ្ញុំ​គិតថា​វា​នឹង​ក្លាយជា​ឆ្នាំ​ដំបូង​គេ​នៃ​ព្រឹត្តិការណ៍​នេះ ដែល​នឹង​និយាយ​អំពី​សេវាកម្ម​។ យើង​នឹង​អាច​ឃើញ​ក្រុមហ៊ុន Apple មើលទៅ​ដូចជា​ក្រុមហ៊ុន​អ្វី នៅពេល​ពួកគេ​និយាយ​អំពី​សេវាកម្ម​និង​ហាដវែ ជា​ផលិតផល​មួយ​”​។​

​លោក រី​ឆាត វីន​ស័​រ មកពី​ក្រុមហ៊ុន​ស្រាវជ្រាវ Radio Free Mobile បាន​និយាយថា ក្រុមហ៊ុន Apple ផ្ញើ​អនាគត​នៅលើ​ទូរស័ព្ទ iPhone ដោយសារតែ​គុណភាព​រឹងមាំ​របស់​វា ប៉ុន្តែ​ទំនង​មិនឃើញ​ភាព​ចម្រើន​ខ្លាំង​ឆាប់ៗ​ពី​ហាដវែ​ឬ​សេវាកម្ម​នោះដែរ​។​

​លោក​វីន​ស័​រ​បាន​និយាយថា “​នឹង​មិនមាន​ចំណូល​ច្រើន​ទេ ពីព្រោះ​ចំណូល​ពី​សេវាកម្ម​គឺ​ត្រូវ​ចំណាយពេល​ច្រើន​ឆ្នាំ​ដើម្បី​ឈានដល់​ទំហំ​មួយ​ដែល​ក្រុមហ៊ុន​អាច​ពឹង​អាស្រ័យ​លើ​វា​បាន​។ គួរឱ្យ​ស្តាយ ទីផ្សារ​ចង់ឃើញ​ផលិតផល​ទូរស័ព្ទ​ថ្មីៗ​ពី​ក្រុមហ៊ុន Apple រៀងរាល់ឆ្នាំ ចឹ​ង​មានន័យថា បើ​គ្មាន​កំណើន វា​នឹង​ធ្វើឱ្យ​តម្លៃ​ភាគហ៊ុន​ធ្លាក់ចុះ​”៕ ដោយ ៖ កញ្ញាដាលីស

ទូរស័ព្ទ iPhone ស៊េរី​ថ្មី​នឹង​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ
#