ទូរស័ព្ទ Samsung A8s និង Huawei Honor View20 មាន​កាមេរ៉ា​មុខ​បង្កប់​ក្រោម​ផ្ទៃ​អេក្រង់​ថាច់ដំបូង​គេ​បំផុត​លើ​លោក​

815
ចែករម្លែក

​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចំនួន ២ បានបង្ហាញ​ទូរស័ព្ទ​ដែលមាន​កាមេរ៉ា​ថត​ស៊ែ​ល​ហ្វី “​បង្កប់​ក្រោម​ផ្ទៃ​អេក្រង់​”​។​

​អេក្រង់​របស់​ទូរស័ព្ទ Samsung A8s និង Huawei Honor View20 មាន​ប្រឡោះ​រង្វង់​តូច​មួយ​សម្រាប់​ដាក់​កាមេរ៉ា​។​

​ការ​រចនា​ម៉ូត​បែបនេះ​គឺធ្វើឡើង​ក្នុង​បំណង​កុំឱ្យ​លេចចេញ “​ស្នាម​រន្ធ​” ច្រើនពេក​លើ​អេក្រង់ ដែល​នាំអាទិ៍​ឡើង​ដោយ​ក្រុមហ៊ុន Apple និង​ក្រោយមក​ដោយ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន Android ជាច្រើន​ទៀត​។​

​អ្នកឯកទេស​ម្នាក់​បាន​និយាយថា​ការច្នៃប្រឌិត​បែបនេះ​គឺ​គូសបញ្ជាក់ថា​តើ​ទីផ្សារ​មានការ​ប្រកួតប្រជែង​ខ្លាំង​កម្រិតណា​សម្រាប់​ទូរស័ព្ទ​លំដាប់​មធ្យម​។​

– ដំបូង​គេ​បំផុត​លើ​លោក​

​ទាំង​ក្រុមហ៊ុន Samsung និង​ក្រុមហ៊ុន Huawei អះអាងថា​ខ្លួន​ជា​អ្នកបង្កើត​កាមេរ៉ា​គ្មាន​ស្នាម​រន្ធ​លើ​អេក្រង់​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​។​

​ក្រុមហ៊ុន​ចិន​ប្រហែលជា​បានឈ្នះ​គូប្រជែង​របស់ខ្លួន​បន្តិច​បន្តួច​តាមរយៈ​ការបង្ហាញ​ឧបករណ៍​ថ្មី​របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ហុងកុង​ពីរ​បី​ម៉ោង​មុនពេល​ក្រុមហ៊ុន Samsung ចាប់ផ្តើម​បង្ហាញ​ស្មា​ត​ហ្វូ​ន​ថ្មី​របស់ខ្លួន​។​

​ប៉ុន្តែ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​កាលពីមុន​បាន​ព្រលយ​ឱ្យដឹង​មុនគេ​អំពី​កាមេរ៉ា​គ្មាន​ស្នាម​រន្ធ​លើ​អេក្រង់ ដោយ​បង្ហាញ​ពី​លក្ខណៈពិសេស​ជាច្រើន​កាលពី​ខែវិច្ឆិកា​៕ ដោយ៖ កញ្ញាដាលីស

Huawei Honor View20 ត្រូវបាន​បង្ហាញ​ដោយ​អ្នកគ្រប់គ្រង​ការផលិត​របស់ Huawei នៅ​ហុងកុង
ទូរស័ព្ទ Samsung A8s