ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​៧៣​ទូ សមត្ថកិច្ច​ដឹកយក​ទៅ​ដុត​កម្ទេចចោល

573
ចែករម្លែក
  • 32
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: ការិយាល័យ​ព្រហ្មទណ្ឌ​ក​ម្រឹត​ស្រាល នៃ​ស្នងការ​រាជធានី​ភ្នំពេញ បានធ្វើការ​ដុតបំផ្លាញ​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​៧៣​ទូ​ចោល ក្រោយពី​បង្ក្រាប​ចាប់បាន​កន្លង ក្នុង​បណ្តា​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ ។ ការដុត​បំផ្លាញ​ទូ​ហ្គេម​ខាងលើ​បាន​ប្រពរឹត្តិ​ទៅ នៅ​ដី​វាល មួយកន្លែង​ក្នុង ភូមិ​បឹង​ឈូក សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​នេះ ។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បន​ល្បែង ហ្គេម​បាញ់​ត្រី ជា​ប្រភព ជម្រក ជន​ញៀន​ល្បែងស៊ីសង ជន​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ជា​បទល្មើស បង្ក​អសន្តិសុខ ក្នុង​មូលដ្ឋាន ដើមចម នៃ​បទល្មើស ចោរ លួច ឆក់ ប្លន់ ហើយ​កន្លងមក ត្រូវបាន ការិយាល័យ​ព្រហ្មទណ្ឌ ក​ម្រឹត​ស្រាល​រាជធានី​ភ្នំពេញ ក៏ដូចជា កម្លាំង​មូលដ្ឋាន ង​អាជ្ញាធរ បង្ក្រាប​បានជា​បន្តបន្ទាប់ ដោយឡែក​ការិយាល័យ ព្រហ្មទណ្ឌ​ក​ម្រឹត​ស្រាល បើក​ប្រតិបត្តិ​ការបង្ក្រាប​កន្លង​មកនេះ ដកហូត​បាន​ទូ​ហ្គេម​បាញ់​ត្រី​បាន​ចំនួន​៧៣​ទូ​។​

​សមត្ថកិច្ច​បន្តទៀតថា ដោយមាន​ការអនុញាតិ​ពី​ឯកឧត្តម​ស្នងការ ទើប​ការិយាល័យ​បាន​ដឹកយក​ទូ​ហ្គេម​ក្រោយ បង្ក្រាបបាន​ទាំងនោះ ទៅ​ដុត​បំផ្លាញចោល ។​

​សមត្ថកិច្ច អំពាវនាវ​ផងដែរ ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស យុវវ័យ ចូរ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ល្បែងស៊ីសង បងតូច បងធំ យក​ពេលវេលា​ទៅ​សិក្សា​រៀនសូត្រ និង​សូន​ម​ឲ្យ​ពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច រាយការណ៍​ជុំវិញ​សភាព​ការ សន្តិសុខ​ក្នុង​មូលដ្ឋាន ដើម្បី សន្តិសុខ សុវត្ថិភាព ពលរដ្ឋ ក៏ដូចជា​សង្គម​៕