ទួល​កំពក​សង្ស័យ​នៅក្នុង​ខោ​ទ្រនាប់​របស់​ស្ត្រី​ថៃ​ជាច្រើន​នាក់​នៅ​ជប៉ុន​តាម​ពិតជា​ថ្នាំញៀន

710
ចែករម្លែក

​ស្ត្រី​ថៃ​ជាច្រើន​នាក់​ដែល​ស្លៀកខោ​ទ្រនាប់​កំពក​ដូចគ្នា​បានធ្វើឱ្យ​មានការ​សង្ស័យ​អំពី​សន្តិសុខ​នៅ​អាកាសយានដ្ឋាន​ហ្វ៊ូ​គូ​កា នៅពេល​ពួកនាង​បាន​មកដល់​កាលពី​ចុងខែ​កញ្ញា​។​

​ប៉ូលិស​បាន​រកឃើញថា​ដុំ​ខ្មៅ​កំពក​នៅលើ​ស្ត្រី​ថៃ ៧ នាក់​នោះ​តាម​ពិតជា​ថ្នាំញៀន​។ អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ​ថង់​ទាំងនោះ​ផ្ទុក​ម៉ា​ទឹកកក​ដែលមាន​ទម្ងន់​សរុប​ជាង​មួយ​គីឡូក្រាម​។​

​យោងតាម​ទូរទស្សន៍ Nishinippon ក្រុម​ស្ត្រី​ថៃ​ទាំងនេះ​ដែលមាន​អាយុ​ចន្លោះ​ពី ២០ ទៅ ៥០ ឆ្នាំ​បាន​ទិញ​សំបុត្រ​ពី​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍ ហើយ​ព្យាយាម​បន្លំ​ខ្លួន​ជាមួយ​អ្នកទេសចរ​ដទៃទៀត​។​

​ការសាកសួរ​បន្ថែម​បាន​បង្ហាញថា​ស្ត្រី​ទាំងនោះ​ត្រូវបាន​ជួល​ឱ្យ​ដឹកជញ្ជូន​គ្រឿងញៀន​សម្រាប់​ជនបរទេស​រស់នៅក្នុង​ប្រទេស​ជប៉ុន​។​

​បច្ចុប្បន្ន​ប៉ូលិស​កំពុងតែធ្វើការ​ស៊ើបអង្កេត​មើលថា​តើ​មាន​ក្រុម​ជួញដូរ​គ្រឿងញៀន​ធំ​ណាមួយ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ពីក្រោយ​ឧបទ្ទវ​ហេតុនេះ​ឬ​យ៉ាង ប៉ុន្តែ​សម្រាប់​ពេលនេះ ស្ត្រី​ទាំង ៧ នាក់​ត្រូវបាន​ចាប់ខ្លួន​និង​កំពុង​រង់ចាំ​ការកាត់ទោស​នៅក្នុង​តុលាការ​៕ ដោយ៖ កញ្ញាដាលីស

ស្ត្រី​ថៃ​សរុប​៧​នាក់​កំពុង​ត្រូវបាន​ឃាត់ខ្លួន​រង់ចាំ​ការកាត់ទោស​នៅ​តុលាការ