ទើបតែ​ចេញពីផ្ទះ​ម្តាយក្មេក​មកជួប​គ្រោះថ្នាក់​ចរាចរ​ណ៏ បណ្តាល​ឲ្យ​ស្លាប់ ចោល​ប្រពន្ធ​និង​កូនតូច​

824
ចែករម្លែក

​ដោយ : ​ចាន់តូ​/​ភ្នំពេញ ៖ បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍ រវាង​ម៉ូតូ​និង​រថយន្ត បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ពុធ ទី​១០ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ចំណុច​​មុខ​វត្ត​តា​ភេ​ម ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​(​សព​)​មានឈ្មោះ ឈឹម ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើការ​រោង​ច​ត្រ ស្នាក់នៅ​បន្ទប់​ជួល​ជិត​វត្ត​ស្វាយ​ផ្អែម ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោ​សែន​ជ័យ មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​​ដើម​ចាន់ ឃុំ​ដើម​ចាន់ ស្រុក​កោះអណ្តែត ខេត្តតាកែវ​​មាន​ប្រពន្ធ​កូនប្រុស​មួយ​អាយុ​៤​ឆ្នាំ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនដំបូង​គេ​ឃើញ​បុរស​ម្នាក់​ជិៈ​ម៉ូតូ​ម៉ាក​ស្មា​ក់ រី​វ៉ូ ស៊េរី​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក កណ្តាល​1E.5545 បើក​ចេញពី​វត្ត​តា​ភេ​ម​តាម បណ្តោយ​ផ្លូវ​បេតុង ទឹ​សដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ផ្លូវជាតិ​លេខ​៤ បើក​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ក៏​ស្រាប់​តែមាន​រថយន្ត​ម៉ាក​លុ​ច្ស​សុ​ី​ស​NX200t ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2AR.3871 បើក​ដោយ​បុរស​ម្នាក់​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ទឹ​សដៅ​ពី​លិចទៅ​កើត ខណៈ មកដល់​ចំណុចកើតហេតុ​ខាងលើ​ទំនង​បើក​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​វាក់​អឺ​និង​ម៉ូតូ​បណ្តាល​ឲ្យ​បុក​ពេញទំហឹង​ផ្លោង​ខ្ទាត​ប្រហែល​១៥​ម៉ែត្រ បណ្តាល​ឲ្យ​បាក់ជើង​ឆ្វេង​ត្រឹម​កំភួនជើង​ចេញ​ឆ្អឹង​និង​បែកក្បាល ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អ​ណោ​ច​អធម៌ នៅ​កន្លែងកើតហេតុ​ភ្លាមៗ និង​ម៉ូតូ​ខ្ទាត​ប្រហែល​២០​ម៉ែត្រ​ខ្ទិច​មើល​មិន​យល់​។ ចំណែកឯ​រថយន្ត​បង្ក​បាន​បើក​រត់​ប្រហែល​២០០​ម៉ែត្រ ក៏​ឈប់​រថយន្ត​បាន​បើកទ្វារ​ចុះ​រត់ឡើង​រថយន្ត​មួយគ្រឿង​ទៀត​បើក​រត់​បាត់ស្រមោល​។​ ​រថយន្ត​បង្ក​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង​។​

​តាម​សម្តី​ប្រពន្ធ​ជនរងគ្រោះ​បាន​ប្រាប់​​ឲ្យ​ដឹងថា​ ប្តី​របស់គាត់​បាន​ជូន​រូបគាត់​ទៅផ្ទះ​ម្តាយ​ហើយក៏​ឲ្យ​ប្តី​របស់គាត់​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ​ ដើម្បី​ដេកចាំ​បន្ទប់​ស្រាប់តែ​កន្លះ​ម៉ោង​ក្រោយមក​ក៏មាន​សមត្ថកិច្ច​តេ​ម៉ោ​បាន ប្រាប់ថា​ម្ចាស់​ទូរ​ស័​ព្ឌ​បាន​ជួប​គ្រោះថ្នាក់​ស្លាប់បាត់​ទៅហើយ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មក​វាស់វែង​ស្ទួ​ច​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៍ ជើងគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។ ចំណែក​សាកសព​សមត្ថ​កិច្ច​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​B