ទើបតែ​ដុតចោល​សំណាក​ករណី បិទ​ស្លាក​សញ្ញា​ក្លែងក្លាយ​ម៉ាក Shell Advance លើ​ផលិតផល​ប្រេង​ម៉ា​ស៊ីម៉ាក Relix Advance (​ម៉ាក​ដើម​)

328
ចែករម្លែក
  • 12
    Shares

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​: ទើបតែ​ដុតចោល​សំណាក​ករណី បិទ​ស្លាក​សញ្ញា​ក្លែងក្លាយ​ម៉ាក Shell Advance លើ​ផលិតផល​ប្រេង​ម៉ា​ស៊ីម៉ាក Relix Advance (​ម៉ាក​ដើម​) កាលពី​ថ្ងៃ​២៦​ខែមករា​២០១៩​។​

​វរសេនីយ៍ត្រី យឹម នី នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​នាំ​កម្លាំង​ចំនួន​១៥​នាក់​ចុះ អនុវត្តតាម​ចំណារ​របស់លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​ការឯកភាព​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​។ កម្លាំង​បាន​នាំទៅ​ដុត​កម្ទេច​វត្ថុតាង​សម្បក​កេស​ចំនួន ១០១​ដុំ នៅ​ខាងកើត ក្រោយ​ផ្សារ​ចិន​ខ្មៅ ស្ថិតក្នុង​ភូមិ​ព្រៃ​ឬ​ស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​វត្ថុតាង​ទាំងនេះ​ពាក់ព័ន្ធ​ករណី​៖ បិទ​ស្លាក​សញ្ញា​ក្លែងក្លាយ​ម៉ាក Shell Advance លើ​ផលិតផល​ប្រេង​ម៉ា​ស៊ីម៉ាក Relix Advance (​ម៉ាក​ដើម​) ដែល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ស្ថិត​ក្នុងភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​០៧ ខែធ្នូ ២០១៨ ហើយ​តុលាការ​បាន​ជំនុំជម្រះ​រួច​ផងដែរ​៕ ល​