ទើបត្រឡប់មកពីអូស្ត្រាលីមិនទាន់បាត់ហត់ អេឡិច ចាន់ត្រា ត្រៀមទៅ អង់គ្លេសបន្ត

215
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត:ភ្នំពេញ: វិលត្រឡប់មកពីប្រទេសអូស្រ្តាលី មិនទាន់បានប៉ុន្មានផង តារាចម្រៀងរូបសង្ហា អេឡិច ចាន់ត្រា កំពុងតែត្រៀមខ្លួនចាកចេញពីប្រទេសកម្ពុជា ទៅចូលរួមការងារ មួយនៅប្រទេសអង់គ្លេស ដែលលោកទើបតែទទួលបាន និងចុះកុងត្រា នៅក្នុង ពេលថ្មីៗនេះ។

បើតាមការឲ្យដឹងពីប្រភពស្និទ្ធពីតារាចម្រៀង អេឡិច​ ចាន់ត្រា បានប្រាប់ថា ដំណើរកម្សាន្តទៅប្រទេសអង់គ្លេសនេះគឺស្របពេលដែលការប្រកួតបាល់ទាត់លំដាប់ពិភពលោក និងប្រកួតផងដែរ ដូច្នេះ អេឡិច អាចឆ្លៀតពេលចូលរួមមើលការ ប្រកួតបាល់ទាត់នៅប្រទេសអង់គ្លេសផងដែរ។

ចំណែកការងារនោះត្រូវបានអេឡិច ប្រាប់ថា លោកបានចុះកុងត្រា នឹងក្រុមហ៊ុន​ដ៏ ំមួយសម្រាប់ជាអ្នកតំណាងផលិតផល ដូច្នេះការចេញដំណើរកម្សាន្តទៅ​ប្រទេសអង់គ្លេស ប្រាំថ្ងៃគឺជាការចេញទៅបំពេញបេសកម្មការងារ ដែលទើបតែ​ចុះកុងត្រាថ្មីៗ។

បើតាមការគ្រោងទុក អេឡិច និង ចេញដំណើរពីប្រទេសកម្ពុជានៅថ្ងៃ១៩ កញ្ញា ២០១៩ នេះ ហើយដំណើរកម្សាន្តរួមនិងការងាររយៈពេលមួយសប្តាហ៍ ហើយនិង ត្រឡប់មកវិញនៅថ្ងៃទី២៥ កញ្ញា ២០១៩នេះផងដែរ៕Ha