ទើប​ចេញ​គុក​និង​ញៀន​ថ្នាំ​ជោគជាំ​បានជា​សាហាវ​! អាក ខ្វេះ​ភ្នែក​សម្លាប់​សាច់ថ្លៃ​ខ្លួនឯង តែ​ត្រូវ​ចាប់ខ្លួនបាន​ភ្លាមៗ​

285

(​ភ្នំពេញ​)៖ នៅ​ម៉ោង​ប្រមាណ ១​រសៀល ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ នេះ កម្លាំង​អន្តរាគមន៍​របស់​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​បាន​ចុះ​​បង្ក្រាប​ករណី​ឃាតកម្ម​ដ៏​សែន​ឃោរឃៅ​មួយ​បាន​ភ្លាមៗ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ក្រុម​៤ ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​ទី​២​ខណ្ឌ​ច្បារអំពៅ ដោយ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​អាក​សម្លាប់​សាច់ថ្លៃ​ខ្លួនឯង ព្រមទាំង​ខ្វេះ​ភ្នែក​ជនរងគ្រោះ​បោះចោល​រក​ពុំទាន់​ឃើញ​។​

​បើតាម​សមត្ថកិច្ច​ ​ជនបង្ក​ឈ្មោះ សំ សំណាង ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទើប​ចេញពី​គុក​ថ្មីៗ​និង​ជា​មនុ​ស្សញៀន​ថ្នាំ​​ជោកជាំ​ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ​។ ជនរ​ចំណែក​ង​គ្រោះ​ឈ្មោះ សិទ្ធ ណាក់ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​កម្មករសំណង់​ត្រូវ​​ជា​សាច់ថ្លៃ​ជនបង្ក ស្នាក់នៅ​ជាមួយគ្នា​។​

​រឿងហេតុ​នេះ កើតឡើង​ផ្តើមចេញពី​ពួកគេ​ផឹកស៊ី​ជាមួយគ្នា​នៅក្រោម​ផ្ទះ ហើយ​ពេលនោះ ជនរងគ្រោះ​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ចំណែក​ជនបង្ក​ក៏​ស្រែក​កុំ​ឲ្យ​ឈ្លោះ​គ្នា រួច​ក្លាយជា​ទំនាស់​រហូត​ឈានដល់​ជនបង្ក​ទាញ​កាំបិត​ឆ្នៃ​អាក​.​សម្លាប់​ជនរងគ្រោះ​និង​ខ្វេះ​គ្រាប់​​ភ្នែក​ទាំងសងខាង​បោះចោល​អស់​តែម្តង​។

​បច្ចុប្បន្ន ជនបង្ក​ត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ ដើម្បី​ស៊ើបអង្កេត​បន្ត ចំណែក​សព​ជនរងគ្រោះ​កំពុង​រងចាំ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​៕​ដោយ​៖​វាសនា​