ទៀតហើយៗ​…! បង្ក្រាប​សិប្បកម្ម​កាហ្វេ ដាយ​ថា​ញ់​, សង្ស័យ​មាន​សារធាតុ​គីមី​

1455
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​លីង និង​កិន​កាហ្វេ “​ដាយ​ថា​ញ់​” និង​ឃាត់ខ្លួន​ម​មនុស្ស​ចំនួន​ពីរ​នាក់ និង​បាន​រកឃើញ​សារធាតុ​ផ្សំ​ដូចជា ពោត​ឆៅ និង​លីង សណ្តែកសៀង​លីង ប៊ើ ខ្ទិះដូង ព្រមទាំង​សារធាតុ​ផ្សំ​មួយចំនួនទៀត មាន​ទម្ងន់​ប្រមាណ​ជាង​៧​តោន ដែល​សង្ស័យ​មានការ​លាយ​សារធាតុ​គីមី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ផឹក​យ៉ាងធ្ងន់ធ្ងរ​។ ទីតាំង​សិប្បកម្ម​ផលិត​កាហ្វេ ស្ថិត​ត្រង់ចំណុច​ភូមិ​ឌួង ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។​

​ម្ចាស់​សិប្បកម្ម​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ពៅ ច​ន្ធា ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ស្នាក់នៅ​សិប្បកម្ម​ផលិត​កាហ្វេ ស្ថិតនៅ​ភូមិ​ឌួង ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ និង​ឈ្មោះ សឿង ស្រី​ណា ភេទ​ស្រី​អាយុ​២៦​ឆ្នាំ ជា​អ្នក​លាយ​ផ្សំ​។​

​ការចុះ​បង្ក្រាប​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម នៃ​ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល​ពី​លោក ងិន ពេជ្រ ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​កាំកុងត្រូល និង​នគរបាល​មូលដ្ឋាន​ផងដែរ​។​

​ម្ចាស់​សិប្បកម្ម​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ពៅ ច​ន្ធា ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ស្នាក់នៅ​សិប្បកម្ម​ផលិត​កាហ្វេ ស្ថិតនៅ​ភូមិ​ឌួង ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ និង​ឈ្មោះ សឿង ស្រី​ណា ភេទ​ស្រី​អាយុ​២៦​ឆ្នាំ ជា​អ្នក​លាយ​ផ្សំ​។​

​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ សមត្ថកិច្ច​បាន​រកឃើញ មាន​សារធាតុ​ផ្សំ​មួយចំនួន​ដូចជា ពោត​ឆៅ និង​លីង សណ្តែកសៀង​លីង ប៊ើ ខ្ទិះដូង ព្រមទាំង​សារធាតុ​ផ្សំ​មួយចំនួនទៀត សរុប​ទាំងអស់​ចំនួន​១០​មុខ មាន​ទម្ងន់​ប្រមាណ​ជាង​៧​តោន និង​រថយន្ត​សម្រាប់​ដឹកជញ្ជូន​ឲ្យ​ម៉ូយ​មួយគ្រឿង​ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​ភ្នំពេញ 2P-4458​។ ក្រៅពីនោះ មាន​ឧបករណ៍​ផលិត រួមមាន ៖ ម៉ាស៊ីន​លីង​កាហ្វេ​, ម៉ាស៊ីន​កិន​កាហ្វេ ចំនួន​៣​គ្រឿង​, ម៉ាស៊ីន​វេច​ខ្ទប់​ចំនួន​១​គ្រឿង​សំបក​វេច​ខ្ទប់​ចំនួន​១៥០​គីឡូក្រាម និង​សំបក​ធុង​មួយ ហើយ​បាន​ឃាត់ខ្លួន​ម្ចាស់​សិប្បកម្ម និង​អ្នក​លាយ​ម្នាក់ បន្ទាប់ពី​រកឃើញ​វត្ថុធាតុដើម រួម​ពោតស​ណ្តែ​ត​សៀង និង​សារធាតុ​ផ្សំ​មួយចំនួនទៀត ដែល​សង្ស័យ ថា​ជា​សារធាតុ​គីមី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច យុ​ទ្ធា បាន​ឲ្យ​ដឹងថា ដោយមាន​ការស្រាវជ្រាវ​ពី​កម្លាំង​នគរបាល​ជំនាញ និង​មានការ​សង្ស័យ​ទៅលើ​សិប្បកម្ម​ផលិត​កាហ្វេ​នេះ ដែល​ពុំមាន​ស្លាក​យីហោ ហើយ​បាន​លីង​កាហ្វេ ដោយ​ទៅ​បោះ​ឲ្យ​ម៉ូយ​តែ​ពេលយប់ ទើប​សមត្ថកិច្ច​ចុះទៅ​ត្រួតពិនិត្យ​តែម្តង​៕