ទៀតហើយ​! ជណ្ដើរយន្ត​ផ្សារ​ទំនើប​ស្រូប​ដៃ​កុមារ​អាយុ ២ ឆ្នាំ​ចូល​ទាំងមូល​

221
ចែករម្លែក

​ក្មេងប្រុស​អាយុ ២ ឆ្នាំ​ម្នាក់​ស្ទើរតែ​បាត់បង់​ដៃស្តាំ​របស់ខ្លួន​ទៅហើយ បន្ទាប់ពី​ស្រូប​ចូល ក្នុង​ជណ្ដើរយន្ត​នៅ​ផ្សារ​ទំនើប City Star Shopping Complex ក្នុង​ក្រុង​យ័ន​ជាំ​ង (Yuanjiang) ខេត្ត​ហ៊ូ​ណាន (Hunan) ប្រទេស​ចិន ភាគ​កណ្តាល​។

​រូបភាព​វីដេអូ​ដ៏​គួរឱ្យ​រន្ធត់​ថត​បាន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បង្ហាញ​ពី​ក្មេងប្រុស​ដួល រមៀល​តាម​ជណ្ដើរយន្ត​ទៅ​ក្រោម មុនពេល​ដៃ​ត្រូវ​ស្រូប​ទាញ​ចូល​ម៉ាស៊ីន ធ្វើឱ្យ​ស្ត្រី ជា​ម្តាយ​ស្រែក​ឱ្យគេ​ជួយ​ទាំង​ភ័យ​ស្លន់ស្លោ​។

​ភ្លាមៗ​នោះ​សន្តិសុខ​ក៏បាន​ស្ទុះ​ទៅ​ជួយ ហើយ​បាន​ចុច​ប៊ូ​តុង​ប្រកាសអាសន្ន​នៅពេល ជណ្ដើរយន្ត​អូស​ដៃ​ក្មេងប្រុស​ទៅដល់​ជើង​ជណ្តើរ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិន​ហួរ បានឱ្យដឹងថា ជា​សំណាងល្អក្រុម​ភ្នាក់ងារពន្លត់​អគ្គិភ័យ​បាន​ទៅដល់​កន្លែង​ហេតុ​ភ្លាមៗ​នៅ​ម៉ោង​ប្រមាណ ៥ និង៣៥នាទី​ល្ងាច ហើយ​ជួយ​រំ​ដោះដៃ​ក្មេងប្រុស​នេះ​ពី​ជណ្តើរយន្ត​បាន​ក្នុងពេល ៣០នាទី​ រួច​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​៕ ប្រែ​សម្រួលៈ ខុម​