ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​ត្រូវ​លោក​ប្រធាន​មន្ទីរ​សាធារណ​ការយក​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​ទ្រី​សុធា​រ៉ា​ម​

403
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​ត្រូវ​លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​រួមជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រីក្រោមឱវាទ​នាំយក​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​ទ្រី​សុធា​រ៉ា​ម​ហៅ​វត្ត​សង្កែ​ពីរ​ស្ថិតក្នុង​ភូមិ​សំបូរ​ឃុំ​សង្កែ​ពីរ​ស្រុក​ឆែប​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានបញ្ជាក់​ថា​ការរីកចម្រើន​របស់​ប្រទេសជាតិ​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃនេះ​ផ្តើមចេញពី​កត្តា​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព​បរិបូរណ៍​ពេញ​ផ្ទៃ​ប្រទេស​។​ករណីនេះ​លោក​ក៏បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព​ដែលមាន​ស្រាប់​នេះ​ឱ្យនៅ​គង់វង្ស​យូរអង្វែង​។​

​គឺ​មិនត្រូវ​ជឿ​តាម​ការ​ញុះញុង​ណាមួយ​របស់​ជន​ណាមួយ​ឫ​ក្រុម​ណាមួយ​ដែលមាន​បំណង​បំផ្លាញ​សុខសន្តិភាព​នៅ​កម្ពុជា​នោះទេ​។​ពិសេស​ត្រូវ​ចូលរួម​គាំទ្រ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ​នេះ និង​អាណត្តិ​ក្រោយៗ​ទៀត​។​

​លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​គ្រប់ៗ​គ្នា​និង​ត្រូវ​អប់រំ​កូនចៅ​ឲ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​គ្រប់​ប្រភេទ​។​លោក​សំលាង​ទ្រី​និង​ក្រុមការងារ​បាន​ប្រគេន​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ និង​បាន​ចែកជូន​នូវ​អំណោយ​ដល់ ប្រជាពលរដ្ឋ​លោកយាយ លោកតា​ផងដែរ​៕S/​