ទៀន​, ទាន​, ធនធាន​, ធន់​, ធញ្ញជាតិ​, បេតុង​, ប្រតិវេទន៍​, ប្រតិភូ​

116
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​ទៀន ( ន​. ) គ្រឿង​សម្រាប់​អុជ ធ្វើ​ដោយ​ក្រមួន ឬ​ខ្លាញ់​មាន​អំបោះ​ជា​ប្រឆេះ​សម្រាប់ អុជ​យក​ពន្លឺ​ជាស​ក្ការបូជា ឬ​ប្រើ​អុជ​បំភ្លឺ​តាម​ធម្មតា ។

​ទាន ( និ​. ) ពាក្យ​គោរព​សម្រាប់​អ្នកតូច​និយាយ​ទៅរក​អ្នកធំ (​ក្រៅពី​ក្សត្រិយ៍​), ប្រើ​ជា ពាក្យ​ផ្ដើម​ក៏បាន រៀង​ឲ្យ​នៅ​ខាងចុង​បំផុត​ក៏បាន​រៀង​ឲ្យ​ខាងដើម​បន្ទាត់​កិរិយាសព្ទ ឬ​នាមសព្ទ​ណាមួយ​ដែល​គួរ​ប្រកប​ក៏បាន : ទាន​, លោក​អញ្ជើញ​ទៅណា ? ឬថា លោក​អ​ញ្ជី​ញ​ទៅណា​ទាន ?; ទាន​បាន​ហើយ ឬថា បាន​ហើយ​ទាន​; ទាន​ប្រោស​, ការ​នេះ​សូម​ឲ្យ​ស្រេច​លើ​ព្រះតេជព្រះគុណ …; សូមទាន​មេត្តាប្រោស​; សូមទាន​ជ្រាប​; សូមទាន​អភ័យទោស ។​ល​។

​ទាន ( ន​. ) អំណោយ​, ការ​ឲ្យ​, អ្វីៗ​ដែល​គួរ​ឲ្យ ។ ខ្មែរ​យើង​ច្រើន​និយាយថា ឲ្យ​ទាន​, ធ្វើ​ទាន​, បរិច្ចាគ​ទាន​, ចែកទាន​, សូមទាន ឬ សុំទាន​, ទទួលទាន ឬ ទទួលយក​ទាន​…​។​

​ធនធាន ធន់​- បា​. សំ​. ( ន​. ) (​ធន “​ទ្រព្យ​, ស​ម្ប​តិ្ត​”+ ធាន “​ការ​ទ្រទ្រង់​” ទ្រព្យ​របស់ ផ្សេងៗ​ដែល​គង់នៅ : គេ​មាន​ធនធាន​ច្រើន ។

​ធន់ ( កិ​. ) ទ្រាំ​, អត់ធ្មត់​; ស៊ូ : ធន់ជំងឺ​, ធន់ក្ដៅ​, ធន់ត្រជាក់​, គាត់​ប្រើ​ឲ្យ​ធ្វើការ​ធ្ងន់ ណាស់ ខ្ញុំ​ធន់​មិន​បានទេ ។

​ធញ្ញជាតិ ធ័​ញ​–​ញៈ​ជាត ( ន​. ) ជាតិ​ស្រូវ​; ស្រូវ​គ្រប់ ប្រភេទ​និង​ស្រងែ​, ពោត​ជាដើម ហៅថា ធញ្ញជាតិ ទាំងអស់ : តម្លៃ​ធញ្ញជាតិ​, ដឹកនាំ​ធញ្ញជាតិ ។

​បេតុង បារ​. ( ន​. ) (Beton Armé) ទព្វសម្ភារៈ​លាយ​គ្រួស​អាចម៍ផ្កាយ ឬ​លាយ បំណែក​ថ្ម​តូចៗ (​ជា​ជំនួស​ក្រួស​អាចម៍ផ្កាយ​) និង​ខ្សាច់​, ដែក​, ស៊ីម៉ងត៍​ផ្សំគ្នា​ធ្វើជា អគារ​ឬ​ស្ពាន​ជាដើម​, ជា​របស់​ស្ថាពរ : សសរ​បេតុង​, ផ្ទះ​បេតុងអារម៉េ​,​ស្ពានបេតុង អារ​ម៉េ ។ ម​. ព​. ស៊ីម៉ងត៍ ទៀតផង ។ បេតុងអារម៉េ​

​ប្រតិវេទន៍ ប្រតិវេត សំ​.; បា​. ( ន​. ) (​ប្រតិវេទន​; ប​ដិ​វេទ​ន​) ការពិត​ទូល​, ការ​ក្រាប បង្គំ​ទូល​, ការ​ជម្រាប : ត្រូវធ្វើ​ប្រតិវេទន៍​សិន ទើប​អាច​ចូល​បាន ។ សេចក្ដីប្រកាស ប្រាប់​; ដំណឹង​ជា​លាយលក្ខណ៍អក្សរ​, បណ្ដឹង : ប្រទេស​នេះ​បានធ្វើ​ប្រតិវេទន៍​ហើយ​ថា ខ្លួន​នឹងមិន​ធ្វើសង្គ្រាម​ជាមួយនឹង​ប្រទេស​នោះទេ​; ភ្នាក់ងាររាជការ​ទាំង​ឡាយ​លុះត្រា តែមាន​ប្រតិវេទន៍​នៃ​បន្ទុកគ្រួសារ ទើប​អាច​បើកប្រាក់​បំណាច់​គ្រួសារ​កូន​បាន ។

​ប្រតិភូ សំ​.; បា​. ( ន​. ) (​បដិភូ​) អ្នកធានា​; អ្នកជា​ជំនួស​, អ្នក​ថៈណាយ​,​អ្នកទទួល អំណាច​ធ្វើការ​ជា​ជំនួស : ប្រតិភូ​នៃ​រដ្ឋមន្ត្រី​; ក្នុង​សន្និបាត​នោះ​គប្បី​ចាត់​ប្រតិភូ​ខាង ក្រសួង​ហិរញ្ញវត្ថុ​១​រូប​ផង ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

#