ទេពធិតា​សាច់​អាំង មិន​ត្រឹមតែ​ផ្តល់​ចំណី​ក្រពះ​តែ​ភ្នែក​ផងដែរ​ (វីដេអូ)

217
ចែករម្លែក
  • 5
    Shares

​ក្រៅពី​ផ្តល់​ចំណី​ដល់​ក្រពះ ចុងភៅ​ខ្លះ​ទំនង​ជា​ផ្តល់​ចំណី​ដល់​ភ្នែក​ផងដែរ​។​រូបភាព​របស់​ស្ត្រី​តៃវ៉ាន់​ដើមទ្រូង​ធំ​លក់​សាច់​អាំង​ម្នាក់ ដែល​ជួយ​ការងារ​លក់ដូរ​ក្នុង​គ្រួសារ​ម្តងម្កាល​តាម​​ផ្លូវ​ហាយវេ​មួយ មិន​ត្រឹមតែ​បាន​បង្ក​ការ​ជ្រួលជ្រើម​ក្នុងចំណោម​អ្នក​ទិញ​តែ​បង្ក​ការបើក​មើល​ក្នុង​បណ្តាញ​សង្គម​យ៉ាង​ផុសផុល​ផងដែរ ជាពិសេស​ពី​សំណាក់​ប្រុសៗ​។​

​ការចាប់អារម្មណ៍​លើ​វីដេអូ​«​ទេពធិតា​សាច់​អាំង​»​នេះ​កើតឡើង ក្រោយ​ពី​អ្នកដំណើរ​ម្នាក់​ថត​និង​បង្ហោះ​រូប​របស់​នាង​ក្នុងពេល​ជួយ​ការងារ​អាំង​សាច់​តាម​ចិញ្ចើម​ផ្លូវ​មួយ​កាលពី​​ថ្ងៃ​៥​មីនា​។​

​វីដេអូ​នេះ​មាន​ការ​ចូល​ទស្សនា​ជិត​៥​ម៉ឺន​ភ្លាម និង​ក្រោយមក​គេ​ដឹងថា​ស្ត្រី​រូប​នេះ​ឈ្មោះ រ៉ូ យ៉ាន ជា​អតីត​អ្នក​បង្ហាញុ​ម៉ូតវ័​យ​៣៦​ឆ្នាំ និង​សិល្បការិនី​ផងដែរ​៕​ដោយ​៖​វាសនា​