ទេព កញ្ញា ថត​លេង​បែប​បុរាណ ធ្វើឱ្យ​ប្រុសៗពេញចិត្ត​ដែរ​

227
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង​ស្រី មាន​ប្រជាប្រិយភាពក្នុង​រឿង​ភាគ​ខ្មែរ​ជាច្រើន គឺ ទេព កញ្ញា ដែល​ធ្លាប់​តែងតែ​ឃើញក្នុង​ឈុត​សម័យ​នោះ លើក​នេះ បានបង្ហាញ​ខ្លួន​ក្នុង​ឈុត​សម័យបុរាណ ធ្វើឱ្យ​សម្រស់​របស់​នាងកាន់តែ​ស្អាត ធ្វើឱ្យ​ប្រុសៗ ឃើញ​ហើយ​ចង់​លង់​ស្នេហ៍តែម្តង​។

កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០ តារា​សម្តែង ទេព កញ្ញា បាន​បង្ហោះ​រូបថត​របស់​នាងជាច្រើន​សន្លឹក ដែល​បាន​គ្រង​ឈុត​បុរាណ ថត​ក្នុង​រឿង​មួយ ដោយបាន​ធ្វើឱ្យ​ទស្សនិកជន ក៏ដូចជា​អ្នកគាំទ្រ​ពេញចិត្ត ចំពោះ​ការតុបតែង​ខ្លួន​បែបនេះ​របស់​នាង ហើយ​ជាពិសេស ប្រុសៗ​បានឃើញ​នាង តែង​បុរាណស្អាត​បែបនេះ នាំគ្នា​ចុច Like និង​ឱ្យ​រូប​បេះដូង​។
​ ​
កញ្ញា ទេព កញ្ញា ត្រូវបាន​មហាជន​សរសើរ​នាង ជា​តារា​សិល្បៈមិនសូវ​ស៊ិច​ស៊ី តែ​លេងខ្លួនបែប​ល្មមៗ ឃើញ​ស្អាត ហើយ​សូម្បី​តែងខ្លួន​សុភាព ក៏​មើលទៅ​ឃើញ​ស្អាត និង​ទាក់ទាញផងដែរ​។ សម្រាប់​ឈុត​បុរាណ​ចោមពុងបញ្ចេញ​សាច់​ស្មា និង​សាច់​ដើមទ្រូង​តិចៗ​ បែរជាធ្វើឱ្យ​ប្រុសៗលើ​បណ្តាញ​សង្គមពេញចិត្ត​ខ្លាំង​ទៅវិញ​ហើយ​នាំគ្នា​សរសើរ​រូប​សម្រស់របស់​នាងសម​ទៅ​នឹងឈុត​បុរាណ​បែបនេះ​។

​សូមបញ្ជាក់ថា តារា​សម្តែង ទេព កញ្ញា កាលពីដើមឆ្នាំ​២០១៩​ នាង​មាន​ប្រជាប្រិយ​ខ្លាំង​ក្នុង​រឿងភាគ “​គ្រូខ្មែរ​” របស់​ស្ថានីយ​បាយ័ន ។ ជាមួយគ្នា​នោះ នាង​ក៏បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ ដែល​ស្តាប់​ហើយ ធ្វើឱ្យ​អ្នកគាំទ្រ មាន​អារម្មណ៍​ត្រូវចិត្ត ឬ​ចាក់​ដោត​ដល់​អារម្មណ៍​មែនទែន គឺមាន​ចំណងជើង​ថា “​បេះដូង​ខ្វះ​ស្នេហ៍​ពិត​” ដែល​អ្នកគាំទ្រ និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើននាំ​គ្នាស្តាប់​ហើយ​ពេញចិត្តចំពោះ​អត្ថន័យ និង​សំនៀង​របស់​នាង​។​

អ្នកគាំទ្រ​របស់​នាង លាន់មាត់ និង​សរសើរចំពោះ​តារា​ស្រី​ស្អាត​រូបនេះ មិន​ត្រឹមតែ​ស្អាត និង​ពូកែ​សម្តែង​នោះទេ ថែមទាំង​ចេះ​ច្រៀង បង្ហាញ​ពី​ទេពកោសល្យនៃ​ការ​ច្រៀង​របស់​នាងធ្វើឱ្យ​មហាជនភ្ញាក់ផ្អើល​ផងដែរ​។​
​ ​
​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ នាង​បានរៀបចំ​កម្មវិធី​ជប់លៀង អបអរ​ឡើង​គេហដ្ឋាន​ថ្មីរបស់​នាង ស្ថិតក្នុង​បុរី ហុង ឡាយ នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដោយ​អញ្ជើញមិត្ត​សិល្បៈ ដែល​នាង​រាប់អាន​ជិតស្និទ្ធ និង រៀមច្បង​សិល្បៈ ចូល​រូ​ម​រាប់រយ​នាក់​ខណៈ តារា​សម្តែងមាន​ប្រជាប្រិយភាព ក្នុង​បណ្តា​រឿង​ភាគ​ខ្មែរ កញ្ញា ទេព កញ្ញា ទិញ​ផ្ទះល្វែង​ថ្មីសន្លាង តម្លៃ​ជាង ១០​ម៉ឺន​ដុល្លារ​៕ ដោយ​៖ បូ​រិ​ន​/Ha