ទេព កញ្ញា សារភាព​រឿង​ទំនាក់ទំនង ជាមួយ​បុរស​រូប​សង្ហារ​ម្នាក់​

1490
ចែករម្លែក
  • 12
    Shares

(​ភ្នំពេញ​)៖ តារា​សម្តែង​ស្រស់​សោភា កញ្ញា ទេព កញ្ញា ដែល​កំពុងមាន​ប្រជាប្រិយភាព ក្នុង​រឿង​ភាគ “​គ្រូខ្មែរ​” ស្រាប់​តែមាន​បុរស​វ័យក្មេង​ម្នាក់ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម ដោយ​សារភាពថា ស្រឡាញ់​នាង បង្កឱ្យមាន​ការភ្ញាក់ផ្អើល ដល់​អ្នកគាំទ្រ និង​ជាពិសេស​បុរសៗ​ដែល​តាម​លង់​ស្នេហ៍​នាង​ផ្សេងទៀត​។​

​កាលពី​ថ្មីៗ​នេះ បុរស​វ័យក្មេង​ម្នាក់ ដែលមាន​ឈ្មោះ “Mayavin Kith” បាន​រៀបរាប់ថា “​មនុស្ស​ស្រី ដែល​ស្អាត​ងាយស្រួល​នឹង​រក តែ​មនុស្ស​ស្រី​ដែល​ឆ្លាត ហើយ​មាន​ទឹកចិត្ត សណ្ដោស​ប្រណី ដូច​អូន​ពិបាក​រក ដូច​រាវ​ម្ជុល​ក្នុង​បាតសមុទ្រ ទោះ​ខឹង ក៍​មិនដែល​ឱ្យ​ចិត្ត​ខឹង នោះ​ទៅជា​ខឹង​ខាត នារី​ដែល​ទន់ភ្លន់ តែ​មិន​ទន់ជ្រាយ គឺជា​អូន​។ បង​ជឿថា មនុស្ស​ស្រី​ល្អ ដូច​អូន​មាន​មិន​ច្រើន​ទេ លើ​លោក​នេះ ព្រោះ​អូន​ធ្លាប់​ប្រាប់ថា លុយ​មិនអាច​ទិញ​ស្នេហា ស្មោះ​បានទេ ហើយ​អូន​មិនដែល​គិតលុយ​ជាធំ​ទេ អូន​តែង​គិតការ​រាប់អាន​ជាធំ​។ តាំងពី​ស្គាល់ គ្នា​ជិត ៤ ឆ្នាំ​មក អូន​ជា ទេពអប្សរ Kanha ។ បង​បង​ព័ត៌មាន កុំ​ចុះ​ណា​អត់​ចង់​ល្បី​ទេ តែ​ចង់​និយាយ​ការពិត ចេញពី​បេះដូង​មនុស្ស​ប្រុស​ក្បត់​។​”


​ ​
​បង្ហោះ​សារ​បែបនេះ ធ្វើឱ្យ​ខាង​ស្រី ពិត​ជាមាន​ភ្ញាក់ផ្អើល ហើយ​ជាពិសេស ធ្វើឱ្យ​អ្នកគាំទ្រ របស់​តារា​សម្តែង ទេព កញ្ញា មានការ​ងឿងឆ្ងល់ និង​គិតថា​ជា​សង្សារ​មិនខានឡើយ ខណៈ​នាង កំពុងមាន​ប្រជាប្រិយ​ភាពជា​តារា​សម្តែង​មាន​ទីផ្សារ ហើយ​រឿង​ភាគ​ដែល​បាន​សម្តែង “​គ្រូខ្មែរ​” របស់​ស្ថានីយទូរទស្សន៍​បាយ័ន ក៏មាន​មហាជន តាមដាន​ជាប់​រហូតមក​ដែរ​។​



​តាម​ការបកស្រាយ​រប​ស់​តារា​ស្រី សម្បុរ ស ខ្ចី​រូបនេះ បាន​ប្រាប់ រស្មី​កម្ពុជា បានឱ្យដឹងថា តាម​ការពិត​បុរស​វ័យ​ក្មេង​រូបនេះ មិនមែនជា​សង្សារ​រប​ស់​នាង ឬ​ជា​បុរស​ម្នាក់ ដែល​តាម ស្រឡាញ់​នាង​នោះទេ​។ គ្រាន់តែ​ជា​មិត្ត​ភ័​ក្ត ជិតស្និទ្ធ​រាប់​ឆ្នាំ​មកហើយ និង​ជា​បុរស​ម្នាក់ យល់​ពី​នាង ជា​មនុស្ស​បែបណា​។ សារ​បង្ហោះ​របស់​មិត្ត​នាង​រូបនេះ គឺធ្វើឡើង​ចង់​ពញ្ញាក់ អារម្មណ៍​ដល់​នាង ហើយ​ធ្វើឱ្យ​សប្បាយចិត្ត សើច​លេង​ប៉ុណ្ណោះ ដែលមាន​បុរស​ម្នាក់ ស្រឡាញ់​នាង រាប់អាន​៕ ដោយ​: បូ​រិ​ន​