ទេព កញ្ញា ស្ងាត់ៗ​ទិញ​រថយន្ត​ស៊េរី​ទំនើ​បន្ទាប់ពី​ឡើង​គេហដ្ឋាន​ថ្មីៗ​

301
ចែករម្លែក

ភ្នំពេញ​៖ ពិតជា​មិនធម្មតា​មែន​តារា​សម្តែង ទេព កញ្ញា ដោយ​ទើបតែ​ឡើង​គេហដ្ឋាន​ថ្មី តម្លៃ​១១​ម៉ឺន​ដុល្លារ​កាលពី​ខែ​មុន​សោះ ពេលនេះ​បង្ហាញ​រថយន្ត​ស៊េរី​ទំនើប MG ZS 2019 មួយគ្រឿង​ធ្វើឱ្យ​ភ្ញាក់ផ្អើល​ទៀតហើយ​។​

​កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ តារា​ដែលមាន​ឈ្មោះថា ទេព កញ្ញា បានបង្ហាញ រថយន្ត​ស៊េរី​ថ្មី​របស់​នាង​ដែល​ទើបតែ​ទិញ ហើយ​មានព​ណ៍ស​សម​នឹង​នាង​ជាតា​រា ស្រី​ស្រស់ស្អាត​ថែមទៀត​។​

​កញ្ញា ទេព កញ្ញា បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា នាង​ពិតជា​ពេញ​ចិត្តនឹង​រថយន្ត​ថ្មី​នេះ មែន​ដោយសារតែ​នាង​ស្រលាញ់ រថយន្ត​ប្រភេទ​នេះ ហើយ​ស៊េរី​នេះ​ជា​ឆ្នាំ​២០១៩ ងាយស្រួល​បើកបរ និង បើ​ថត​នៅ​ឆ្ងាយៗ​ក៏​ស្រួល​និង​សុវត្ថិភាព​ទៀត​។ ទម្រាំ​ដាច់ចិត្ត រើសយក MG ZS 2019 គិតគូរ​ប៉ុន្មាន​ថ្ងៃ​ដែរ ទើប​នាង​គិត​ទិញ​មួយ​នេះ​ដើម្បី​ខ្លួន ឯង​តែម្តង​។​

​សូមបញ្ជាក់ថា តារា​សម្តែង ទេព កញ្ញា កាលពីដើមឆ្នាំ​២០១៩ នាង​មាន​ប្រជាប្រិយ​ខ្លាំង ក្នុង​រឿង​ភាគ “​គ្រូខ្មែរ​” របស់​ស្ថានីយ​បាយ័ន ។ ជាមួយគ្នា​នោះ​នាង​ក៏បាន​បញ្ចេញ​បទ ចម្រៀង​ថ្មី​មួយ​បទ ដែល​ស្តាប់​ហើយ ធ្វើ​អ្នកគាំទ្រ​មាន​អារម្មណ៍​ត្រូវចិត្ត ឬ​ចាក់​ដោត ដល់​អារម្មណ៍​មែនទែន​គឺ មាន​ចំណងជើង​ថា “​បេះដូង​ខ្វះ​ស្នេហ៍​ពិត​” ដែល​អ្នកគាំទ្រ និងអ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាំ​ស្តាប់​ហើយ​ពេញចិត្ត ចំពោះ​អត្ថន័យ និង​សំនៀង​របស់នាង​។​

​អ្នកគាំទ្រ​របស់​នាង​លាន់មាត់ និង សរសើរ​ចំពោះ​តារា​ស្រី​ស្អាត​រូបនេះ មិន​ត្រឹមតែ​ស្អាត និង ពូកែ​សម្តែង​នោះទេ ថែមទៀត​ចេះ​ច្រៀង​បង្ហាញ​ពី​ទេពកោសល្យ​នៃ​ការ​ច្រៀង របស់​នាង​ធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​ផងដែរ​៕ ដោយៈ បូ​រិ​ន