ទេព ទី​ម៉ូ​ធី នឹង​រះ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣០ នេះ​

417
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: កីឡាករ​វាយ​កូន​បាល់ វ័យក្មេង​កម្ពុជា ទេព ទី​ម៉ូ​ធី បាន​ក្លាយជា​គ្រាប់ពេជ្រ គួរ​ជាទី​សង្ឃឹម សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​ចុងឆ្នាំ​២០១៩ នេះ ។​

​កីឡាករ​វ័យក្មេង​រូបនេះ បានទទួល​អាហារូបករណ៍ ទៅ​សិក្សា​ផ្នែក​សេដ្ឋកិច្ច នៅ​សហរដ្ឋអាមេរិក រយៈពេល ៤ ឆ្នាំ ដែល​នេះ​ជា​ឆ្នាំ​ទី​១ របស់គេ ។

កីឡាករ​ ទេព ទី​ម៉ូ​ធី​ ប្រកួត​នៅ​អាមេរិក​

​លោក​ទេព រិ​ទ្ធិ​វិ​ទ្ធ ដែលជា​អគ្គលេខាធិការ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​បញ្ជាក់ថា ការបានទទួល​អាហារូបករណ៍ គឺជា​រឿង​មួយ ។ ឯ​រឿង​ដែល​សំខាន់​មួយទៀត​នោះ គឺ​រូបគេ ក៏​ជា​កីឡាករ វាយ​កូន​បាល់ ប្រចាំ​សាកលវិទ្យាល័យ ដែល​គេ​កំពុង​សិក្សា ។​

​សព្វថ្ងៃ គេ​កំពុងតែ​សិក្សា នៅ​សាកលវិទ្យាល័យ Virginia Wesleyan University ។ ជាមួយនឹង​កីឡា​វាយ​កូន​បាល់ ទី​ម៉ូ​ធី បានឈ្នះ នៅក្នុង​ការប្រកួត នៅ​សាកលវិទ្យាល័យ របស់គេ គឺ​គេ​ឈ្នះ នៅក្នុង​ព្រឹត្តិការណ៍ ដែលមាន​ឈ្មោះថា Award To Best Male Athlete ។​

កីឡាករ​ ទេព ទី​ម៉ូ​ធី​ ប្រកួត​នៅ​អាមេរិក​

​លោក​អគ្គលេខាធិការ បាន​បញ្ជាក់ថា នៅ​ប្រទេស​អាមេរិក ក៏​ដូច​ប្រទេស​ដទៃទៀត​ដែរ កីឡាករ​ល្អៗ គឺ​ចេញ​មកពី​និស្សិត​សាកលវិទ្យាល័យ ។ ទី​ម៉ូ​ធី ពេលនេះ គេ​កំពុងតែ​ប្រឡូក ជាមួយ​ក្រុម​អ្នកខ្លាំង ហើយ​ទម្រាំ​ស៊ី​ហ្គេម​មកដល់ យ៉ាងហោចណាស់ ក៏​គេ​ឆ្លងកាត់​ជាង ៥០ ប្រកួត​ដែរ ។ ការប្រកួត​ច្រើន​បែបនេះ គឺជា​ការហ្វឹកហាត់ មួយ​ដ៏​សំខាន់ ។ គេ​មិន​ត្រឹមតែ​ត្រៀមខ្លួន សម្រាប់​ស៊ី​ហ្គេម​ប៉ុណ្ណោះ​ទេ តែ​គេ​ក៏​ត្រៀមខ្លួន សម្រាប់​ព្រឹត្តិការណ៍ Davis-Cup នៅ​ប្រទេស​អូ​ម៉​ង់ នា​ឆ្នាំ​នេះដែរ ។​

​កីឡាករ អាយុ ១៩ ឆ្នាំ រូបនេះ គេ​នឹងមាន​ការប្រកួត​ច្រើន ព្រោះ​ឆ្នាំនេះ គឺជា​ឆ្នាំ​ដំបូង ដែល​គេ​ត្រូវ​ចូលរួម​ស៊ី​ហ្គេម និង Savis-Cup ៕v