ទេព បូ​ព្រឹក្ស ចង់​ប្ដឹង​បុរស​ម្នាក់​សួរ​រឿង​លក់ខ្លួន​តម្លៃ​ប៉ុន្មាន​!

1210
ចែករម្លែក

​ថ្មីៗ​នេះ​តារាចម្រៀង ទេព បូ​ព្រឹក្ស ត្រូវបាន​បុរស​ម្នាក់​ចូលទៅ​បញ្ចេញមតិ (Comment) នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា “​លក់ខ្លួន​មែន​បងថ្លៃ​អត់​ហ្នឹង​”?

​ក្រោយពី​បានឃើញ​ការ Comment ដោយ​ការប្រើ​ពាក្យពេចន៍ ប្រមាថ​មិន​សមរម្យ​បែបនេះ ពេ​ទ បូ​ព្រឹក្ស ក៏បាន​ព្រលះ​ទៅ​បុរស​ម្នាក់​ហ្នឹង​យ៉ាង​ចាស់ដៃ​វិញ​ថា ខ្លួន​ជា​បុរស​មិនគួរណា​និយាយ​ពាក្យ​បែប​អសុរោះ​មកលើ​មនុស្ស​ស្រី​នោះទេ គួរតែ​ឲ្យ​តម្លៃ​ទៅលើ​ស្ត្រីភេទ និង​សិល្បៈ​ព្រោះ​នាង​គឺជា​អ្នកសិល្បៈ​។​

​នាង​បាន​ភ្ជាប់​សារ​នៅលើ​បណ្ដាញ​សង្គម​របស់​នាង​ថា​៖ “​អ្នកជា​ប្រុស​ខ្ញុំ​ជឿថា​អ្នក​ក៏មាន​ម្ដាយ បងប្អូន​ជាម​នុស្ស​ស្រី ដែរ​មិន​អ៊ីចឹង មិនគួរណា​ប្រើពាក្យ​សម្ដី​មើលងាយ​បែបនេះ​មកលើ​មនុស្ស​ស្រី​ទេ ខ្ញុំ​មើល Profile ប្អូន​មាន​អារម្មណ៍​ថា​ប្អូន​ជា​អ្នក​ស្រឡាញ់​សិល្បៈ​មួយរូប​ដែរ អ៊ីចឹង​គួរតែ​ឲ្យ​តម្លៃ​ទៅលើ​អ្នកសិល្បៈ​ផង​។ ខ្ញុំ​សួរ​បងប្អូន​តិច​បាន​ទេតើ​សម្ដី​ដែល​គាត់ Comment ”​លក់ខ្លួន​មែន​បងថ្លៃ​អត់​ហ្នឹង​” មកលើ​រូបខ្ញុំ​បែបនេះ តើ​យើង​អាច​ប្ដឹង​បានទេ​?”​។​

​តែ​អ្វីដែល​សំខាន់​បុរស​ម្នាក់​នោះ​ធ្លាប់​ថតរូប​ជាមួយ G-Devith ទៀត​។ តែ​ការស្រឡាញ់​បែងចែក​ដាច់ដោយឡែក​ពីគ្នា ច្បាប់​គឺ​ច្បាប់​។ ទាក់ទង​រឿងរ៉ាវ​ខាងលើ​នេះដែរ ទេព បូ​ព្រឹក្ស មិនអាច​សុំ​ការបកស្រាយ​បន្ថែម​បានទេ ទូរស័ព្ទ​ហៅចូល​តែ​មិនមាន​អ្នកទទួល​៕​អត្ថបទ​៖ ឆុង ស៊ីណាន​/sn