ទេវតា​ឆ្នាំ​ថ្មី​មកដល់​នៅ​ម៉ោង​៣:១២​រសៀល​ថ្ងៃទី​១៤​ខែមេសា​នេះ​

2916
ចែករម្លែក
  • 1
    Share

ដោយៈ មេសា​/​ភ្នំពេញៈ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំកុរ ប្រពៃណីជាតិ​ដែលមាន​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម ទុង្សា ទេវី ជា​បុត្រី​ទី ១ នៃ កបិល​មហាព្រហ្ម​នឹង​ចូលមក​ដល់​នៅ​រសៀល​ថ្ងៃអាទិត្យ​ទី​១៤​ខែមេសា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​តទៅ​នេះ​គឺជា​ក្បួន​មហាសង្ក្រាន្ត​និង​ការ​ព្យាករ​ឬ​ទំនាយ​ផ្សេងៗ​សម្រាប់​ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ្រិស្តសករាជ​២០១៩ ដែលជា​ការដកស្រង់​ទាំងស្រុង​ចេញពី​សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំ កុរ ឯកស័ក រៀបរៀង​ដោយ​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ​និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ និង ជាការ​ផ្សាយ​របស់​ក្រសួង​ធម្មការ និង សាសនា ។​
.​មហាសង្ក្រាន្ត ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ គ​.​ស ២០១៩
​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម ទុ​ង្សា ទេវី ជា​បុត្រី​ទី ១ នៃ កបិល​មហាព្រហ្ម ទ្រង់​អម្ពរ​ពណ៌​ក្រហម លម្អ​នៅ​ព្រះ​កាណ៌​ដោយ​ផ្កា ទទឹម សោយ​ផ្លែ ឧទ្ទុម្ពរ គឺ​ផ្លែ ល្វា ជា​អាហារ គង់​លើ​ស្តេច​គ្រុឌ ។​
​មហាសង្ក្រាន្ត ឆ្នាំ កុរ ឯកស័ក នឹង​ចូល​មកដល់​នៅ​ថ្ងៃអាទិត្យ ១០ កើត ខែ ចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមេសា គ​.​ស ២០១៩ វេលា​ម៉ោង ១៥ និង ១២ នាទី ជា ថ្ងៃ​ចូលឆ្នាំ កុរ ឯកស័ក ( ជា​វរៈ​មហាសង្ក្រាន្ត ) ។​ថ្ងៃ ចន្ទ ១១ កើត ខែ ចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែ មេសា គ​.​ស ២០១៩ ជា​វារៈ​វ័ន​បត (​ថ្ងៃ​ខ្វាក់ ឬ ថ្ងៃ ចន្លោះ ឆ្នាំ​ចាស់ និង ឆ្នាំ ថ្មី ) ។​ថ្ងៃ អង្គារ ១២ កើត ខែ ចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ មេសា គ​.​ស ២០១៩ នៅវេលា​ម៉ោង ១៩ និង ១២ នាទី និង ០០ វិនាទី ជា​វារៈ​ឡើងស័ក គម្រប់​ជា​សង្ក្រាន្ត​បី​ថ្ងៃ ស្រេច​បរិបូរ​ណ៌​ជាស​កល ឆ្នាំ កុរ ឯកស័ក តទៅ ។ រីឯ​ពុទ្ធសករាជ ២៥៦៣ នឹង​ចូល​មកដល់​នៅ​ថ្ងៃ ១ រោច ខែ ពិសាខ ត្រូវ​នឹងត្រូវ​ទី ១៩ ខែ ឧសភា ។​


.​រណ្តាប់​ទទួល​ទេវតា​
​រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូតមក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅខាងមុខ​ផ្ទះមួយ​សម្រាប់​គ្រឿង​ពលីការ​ផ្សេងៗ ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌ ស ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការបូជា​ទេវតា​មាន​ជាអាទិ៍​បាយសី​ប្រាំបួន​ថ្នាក់​មួយគូ បាយសី​ប្រាំពីរ​ថ្នាក់​មួយគូ បាយសី​ប្រាំ​ថ្នាក់​មួយគូ បាយសី បី​ថ្នាក់​មួយគូ បាយសី ប៉ាឆា មួយគូ ស្លាធម៌​មួយគូ ទឹកអប់​ប​មួយគូ ទៀន​ប្រាំ ធូប​ប្រាំ លាច​ប្រាំ ផ្កា ប្រាំ​ដាក់​លើ​ជើងពាន​មួយគូ ចេកនួន ចេកណាំវ៉ា ដាក់​លើ​ជើងពាន​មួយគូ ផ្លែឈើ ១១ មុខ រៀប​ដាក់​លើ​ជើងពាន ១១ ដូង​ឡៅ​មួយគូ ទឹកស្អាត​ពីរ​កែវ ។​


នៅវេលា​ម៉ោង​ដែល​ទេវតា​ចុះមក​ត្រូវ​ជួបប្រជុំ​ក្រុមគ្រួសារ​ដើម្បី​ថ្វាយបង្គំ​ព្រះ​នមស្ការ​ព្រះ​រតនត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឱ្យបាន​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់ចិត្ត​រំពឹងគិត​ទៅលើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​ទីរឭក លុះ​ចប់​ពិធី​ទទួល​ទេវតា ។​


​ចំពោះ​បាយសី​ប្រាំបួន​ថ្នាក់​ប្រាំពីរ​ថ្នាក់​ជា​ទំនៀម​មានចែង​នៅក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស និង​មាន​អនុវត្ត​នៅ​ព្រះបរមរាជវាំង តែ​ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម​ប្រាំ​ថ្នាក់ ចុះមក ឬ រៀប​ត្រឹម​គ្រឿង​សក្ការបូជា ដែលមាន​ទៀន ប្រាំ ធូប ប្រាំ ស្លាធម៌​កូន​ចេក​មួយគូ​ក៏​ល្មម​សម​គូ​ដែរ ។ ចំពោះ​ផ្លែឈើ​សម្រាប់​ប្រជារាស្ត្រ គួរ​រៀប​ឱ្យបាន​ត្រឹម​បី​ឬ​ប្រាំ​មុខ ក៏​ជាការ​ប្រសើរ គឺ​រៀប​ទៅតាម​ធនធាន​របស់ខ្លួន ។ នៅ​គ្រប់​តង្វាយ​ទាំងអស់​ត្រូវដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​តង្វាយ នៅលើ​ជើងពាន​និង​លើ​បាយសី ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ ។​


.​ទំនាយ​ប្រចាំឆ្នាំ កុរ ឯកស័ក
​ទំនាយ​ប្រចាំឆ្នាំ តាម​សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំ កុរ នេះ ជម្ពូទ្វីប មនុស្សលោក​យើង មាន​ទឹកភ្លៀង ៥០ មេ ដែលជា​ភ្លៀង​ច្រើន​លំដាប់​ទី ២ ក្នុងចំណោម​ឆ្នាំ​ទាំង ១២ ហើយ​ដើមឆ្នាំ​ភ្លៀង​ល្អ កណ្តាល​ឆ្នាំ ភ្លៀង​តិច​។ ចំណែក​ចុងឆ្នាំ ភ្លៀង​ច្រើន ។ ប៉ុន្តែ​ទឹកទន្លេ ទឹកស្ទឹង​បឹងបួរ​តូច ពោលគឺ​មិនមាន​ទឹកជំនន់​ទេ ។ ស្រូវ​ក្នុង​ស្រែចម្ការ បាន​ផល ១ ភាគ ខូច​អស់ ៩ ភាគ ពោលគឺ​មិនល្អ​ទាល់តែសោះ ។ ប្រជានុរាស្ត្រ​នឹងមាន​ក្តី​ទុក្ខ​ដោយសារ​ធ​ញ្ញា​ហារ​ថ្លៃ តំបន់​ខ្លះ​កើត​អន្តរាយ​ជា​អនេក ទុក្ខលំបាក ខ្សត់ខ្សោយ ទីទ័លក្រ ព្រោះ​សត្វ​កណ្តុរ​បំផ្លាញ​ដំណាំ , ទឹក​លិច​ស្រូវ ប៉ុន្តែ​ពុំមាន​កល្លិយុគ​ឡើយ ប្រទេសជាតិ​សុខសាន្តត្រាណ ។​


.​ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត​
.​ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ត​៖ ថ្ងៃ​ចូលឆ្នាំ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទំនាយ​ថា ឆ្នាំនេះ​ការធ្វើ​ស្រែ​មិនសូវ​បាន​ផល​ល្អ​ឡើយ ។​
​ទំនាយ​ថ្ងៃ​វ័ន​បត​៖ ថ្ងៃ​កណ្តាល​ត្រូវ​នឹង​ថ្ងៃ ចន្ទ ទំនាយ​ថា ឆ្នាំនេះ អំបិល​នឹង​ឡើងថ្លៃ ជំទាវ , ខុនណាង ( ពួក​មន្ត្រី និង អ្នកមុខអ្នកការ​ដែល​ជា​ស្ត្រី ) នឹង​ក្តៅក្រហាយ​ចិត្ត ប្រជានុរាស្ត្រ នឹង​កើត​ជំងឺ​គ្រុន​រងា​ច្រើន​ជា​អនេក ។​
​ទំនាយ​ថ្ងៃ​ឡើងស័ក​៖ ថ្ងៃ​ចុងក្រោយ​ត្រូវ​នឹង​ថ្ងៃ​អង្គារ ទំនាយ​ថា ឆ្នាំនេះ រាជ​អាមាត្យ មន្ត្រី តូច ធំ និង ប្រកបដោយ​ក្តី​សុខ​ត្រជាក់ត្រជុំ ព្រម​ដោយ​ទ្រព្យសម្បត្តិ​បរិបូរ​ណ៌ មានជោគ​ជ័យ​លើ​អស់ប​ច្ចា​មិត្រ ។​

​លោក អ៊ឹម បូ​រិន្ទ អ្នក​រៀបរៀង​សៀវភៅ​មហាសង្ក្រាន្ត ( អ៊ឹម បូ​រិន្ទ ២០១៩ )


​ទោះយ៉ាងណា ដើម្បី​នាំមក​នូវ​ក្តី​សុខ​គ្រប់ៗ​គ្នា លោក អ៊ឹម បូ​រិន្ទ អគ្គលេខាធិការរង នៃ គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ , សមាជិក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង ប្រ​ណៃ​ទំនៀមទម្លាប់​ខ្មែរ ដែលជា​អ្នក​រៀបរៀង​សៀវភៅ​មហាសង្ក្រាន្ត បាន​ណែ​នាំឱ្យ​រក្សាសីល ៥ ឱ្យបាន​ខ្ជាប់ខ្ជួន គឺ ១ ចៀសវាង​ការសម្លាប់​ជីវិត ធ្វើទុក្ខបុកម្នេញ និង ការប្រើ​អំពើហិង្សា​គ្រប់​ទម្រង់​, ២. ចៀសវាង​ការ​លួច​ឆក់​ប្លន់ កឹ​ប​កេងប្រវ័ញ្ច និង ការ​ប្រ​ព្រឹ​ត​សំណូក​សូកប៉ាន់​គ្រប់​រូបភាព​, ៣. ចៀសវាង​ការ​ប្រ​ព្រឹ​ត​សា​ហាយ​ស្មន់​ខុស​ប្រពៃណី​ទំនៀមទម្លាប់ , ៤ . ចៀសវាង​ការ​ពោល​ពាក្យ​កុហក​បោប​ប្រាស់ បង្កាច់បង្ខូច ចាក់រុក​បំបែកបំបាក់ និង ៥ ចៀសវាង​ការសេព​គ្រឿង​ស្រវឹង និង គ្រឿងញៀន​ទាំងឡាយ ។​


.​ទំនាយ​អ្នក​កើត​ឆ្នាំ កុរ ឯកស័ក​
​លោកអ្នក​កើត​ឆ្នាំ កុរ ពង្សមនុស្ស​ស្រី នាម​ជាស​ត្វ​ជ្រូក ធាតុទឹក ទន្សា​កំណើត​នៅ​ថ្ងៃ​ព្រហស្បតិ៍ សិរី​ធ្លាក់​មកពី​ជើងឆ្វេង​របស់​ព្រះព្រហ្ម មូល​ព្រលឹង​នៅ​នឹង​គុម្ព​ឈូក ឬ ផ្កាឈូក ។ លោកអ្នក​កើត​ឆ្នាំនេះ គួរ​យក​ផ្កាឈូក បូជា​ព្រះ រាល់ថ្ងៃ​កំណើត ខែ​កំណើត និង ឆ្នាំ​កំណើត​របស់ខ្លួន ទើបបាន​សម​សេចក្តីប្រាថ្នា​មានជោគ​មាន​លាភ និង រស់នៅ​ត្រជាក់​ជា​សុខ ។​
​មនុស្ស​កើត​ឆ្នាំនេះ រមែង​ជា​មនុ​ស្សមាន​វាសនា​ពី​អតីតជាតិ មានគំនិត​ប្រាជ្ញា​ខ្ពង់ខ្ពស់ ស្រឡាញ់​ភាពស្ងប់ស្ងាត់ និយាយស្តី​តិចតួច ចូលចិត្ត​ដេក​ច្រើន​ដូច​សត្វ​ជ្រូក ។ ចិត្តធ្ងន់ បើ​មាន​ក្រេវក្រោធ​កើតឡើង​ហើយ នឹង​ចងគំនុំ​ជាប់​នឹង​ដួងចិត្ត ។​
​ជា​មនុស្ស​ចូលចិត្ត​គិត​ច្រើន មាន​និស្ស័យ​នឹង​ហ្ន មិន​ទទីសទទាស មាន​មិត្ត​ភ័ក្តិ​ច្រើន ធ្វើ​ការងារ ច្រើន​បានជា​មេ​គេ​ដោយសារ​គំនិត​ប្រាជ្ញា​របស់ខ្លួន មាន​សេចក្តីស្នេហា​នឹង​ហ្ន ជា​មនុស្ស​លាក់​គំនួ​ច តែ​ប្រច័ណ្ឌ​ច្រើន ។​មុខរបរ ឬ ការងារ​ដែល​ស័ក្តិសម​នឹង​ខ្សែជីវិត​របស់​មនុស្ស​កើត​ឆ្នាំនេះ​ឱ្យ​ចម្រើន​រុងរឿង​លូតលាស់​ត្រូវ​នឹង​សម្លោក​របស់ខ្លួន​នោះ​គឺ ធ្វើ​ជំនួញ​ជួញប្រែ នឹង​បានជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ។ បើ​ធ្វើ​រាជការ​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ ច្រើនតែ​ត្រូវ​ទទួល​ទោសទណ្ឌ ឬ ត្រូវបាន​ទទួល​ការ​ឥច្ឆា​ច្រណែន​ឈ្នា​និ​ស ពុំ​សូវ​មាន​សេចក្តីសុខ​ចម្រើន​ក្នុង​ជីវិត​ឡើយ ពុំនោះ​ទេ​ជា​អ្នក​ប្រកបដោយ​រោគ​ច្រើន ៕សរន