ទេសចរចិនបង្កកំហឹងដោយសារតែផែនទីលើអាវ

3496
ចែករម្លែក
  • 406
    Shares

រូបលើអាវរបស់អ្នកទេសចរចិនដែលបង្ហាញផែនទីបញ្ជាក់ការអះអាងរបស់ចិននៅសមុទ្រចិនខាងត្បូង បានបង្កកំហឹងតាមអនឡាញនៅក្នុងប្រទេសវៀតណាមជាហេតុនាំអោយមានការអំពាវនាវអោយបណ្តេញអ្នកទេសចរដែលពាក់អាវរបៀបនេះចេញពីប្រទេស។

អាចយឺតដាក់ផែនទីចិននិងអ្វីដែលចិនហៅថា”ខ្សែបន្ទាត់៩ត្រេ” ឬខ្សែបន្ទាត់ព្រំដែនសមុទ្ររបស់ចិននោះ ត្រូវប្រទេសជិតខាងមួយចំនួនប្រឆាំងជំទាស់ ជាពិសេសប្រទេសវៀតណាម។

ជម្លោះទឹកដី ជាបញ្ហាក្តៅមួយនៅក្នុងប្រទេសវៀតណាម។

ពួកអ្នកទេសចរបានទៅដល់កំពង់ផែកាំរ៉ាញ់ភាគខាងត្បូងកាលពីយប់ថ្ងៃអាទិត្យ និងត្រូវសន្តិសុខឃាត់នៅបន្ទប់ប៉ូលិសអន្តោប្រវេសន៍ ។

នាយប៉ូលិសម្នាក់បាននិយាយថា”យើងបានស្នើអោយពួកគេដោះអាវយឺតនោះចេញ មុនអនុញ្ញាតអោយពួកគេចាកចេញពីអាកាសយានដ្ឋាន។

ក្រោយព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ អ្នកលេងហ្វេសប៊ុកវៀតណាមម្នាក់បានសរសេរបង្ហោះថា” បណ្តេញពួកគេចេញជាបន្ទាន់ និងហាមកុំអោយចូលវៀតណាមជារៀងរហូត”។

អ្នកលេងហ្វេសប៊ុកម្នាក់ទៀតសរសេរថា”យើងត្រូវប្តេជ្ញាចិត្ត កុំអោយនរណាម្នាក់ឆ្លងកាត់ព្រំដែនរបស់យើង បើលិខិតឆ្លងដែន អាវឬអ្វីមួយរបស់គេមានផែនទីព្រំដែន៩ត្រេ”។

វៀតណាមនិងចិនមានជម្លោះនឹងគ្នាអំពីការដណ្តើមកម្មសិទ្ធិគ្នានៅក្នុងសមុទ្រដែលសំបូរធនធានធម្មជាតិនិងជាផ្លូវទឹកយុទ្ធសាស្រ្តនេះ។

លិខិតឆ្លងដែនចិនមួយដែលដាក់ផែនទីអះអាងកម្មសិទ្ធិនៅសមុទ្រចិនខាងត្បូងត្រូវបានធ្វើអោយខូចនៅឆ្នាំ២០១៦ដោយភ្នាក់ងារព្រំដែននៅអាកាសយានដ្ឋានក្រុងហូជីមីញបានសរសេរពាក្យ “F*** you”នៅលើវា។មន្រ្តីព្រំដែននៅកន្លែងទេសចរដាណាំងនិងកោះភូកួកក៏មិនព្រមបោះត្រាទិដ្ឋាការលើលិខិតឆ្លងដែនចិនណាដែលមានផែនទី៩ត្រេ៕ដោយ៖វាសនា

អ្នកទេសចរចិនពាក់អាវយឺតដាក់ផែនទី៩ត្រេដែលអះអាងសមុទ្រចិនខាងត្បូង