ទេសចរ​ខ្មែរ​ចេញទៅ​ក្រៅប្រទេស​កើន​ជា​២២% ធៀប​នឹង​ឆ្នាំ​២០១៦

140

(​ភ្នំពេញ)៖តួលេខ​ផ្លូវការ​មួយ​ចេញ​ដោយ​ក្រសួងទេសចរណ៍​ថ្មីៗ​នេះ​បានបង្ហាញ​អោយឃើញថាៈឆ្នាំ​២០១៧កន្លងមក​ភ្ញៀវ​ខ្មែរ​យើង​បានចេញ​ទៅធ្វើ​ទេសចរ​នៅក្រៅ​ប្រទេស​មាន​ចំនួន​១,៧៥​លាន​នាក់ កើន​លើស២២,២​បើ​ធៀប​ទៅ​នី​ង​ឆ្នាំ២០១៦​។​

លោក គង់ សុភា​រក្ស​ ប្រធាន​នាយកដ្ឋាន​ផែនការស្ថិតិ​នៃ​ក្រសួងទេសចរណ៍​បាន​ប្រាប់ថាៈ​យើង​មិនអាច​សិក្សា​លំអិត​អំពី​ថា​តើ​ទេសចរ​ខ្មែរ ចេញ​ទៅលេង​ប្រទេស​ណា​ច្រើនជាងគេ​នោះទេ​។​ឫ​ទៅធ្វើជា​ទេសចរ សុខភាព​មាន​ប៉ុន្មាន​នោះទេ​។​តែ​គ្រាន់តែ​ដី​ង​ថា ចេញ​តាម​ច្រក​នីមួយៗ​ដូចជា​ច្រកព្រំដែន​ថៃ​ជាប់​កម្ពុ​ជាមាន​ចំនួន​ជាង​មួយ​លាន​នាក់​ទៅហើយ កើន​ជាង​៥៧%​បើ​ធៀប​ទៅ​នី​ង​ឆ្នាំ​២០១៦​។​ច្រក​ផ្លូវគោក​កម្ពុជា វៀតណាម​មាន​ចំនួន​២៣​ម៉ឺន​នាក់ កើន​ជាង​១៣,៦%​។​ផ្លូវអាកាស​ភ្នំពេញ​និង​សៀមរាប​មាន​ចំនួន​៥០​ម៉ឺន​នាក់​កើន​ជាង​២៨%​។​

​លោក​ប្រាប់ទៀតថាៈ​ខ្មែរ​ដើរលេង​ក្នុងស្រុក​បាន​ជាង​១០លាន​នាក់​កើន​បាន២,១​%​ធៀប​ឆ្នាំ​២០១៦​។​គាត់​ថា​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​នេះ​បាន​ចូលរួមចំណែក​GDP ១២,៣%​នៃ​GDP​សារុប​។​គ្រាន់តែ​ថវិការ​ចំណូល​បានមកពី​ទេសចរ​អន្តរជាតិ​ កើន​បាន១៣,៣​%បើ​ធៀប​ទៅ​នី​ង​ឆ្នាំ​២០១៦។​ដែល​មក​កំសាន្ត​នៅ​កម្ពុ​ជាមាន​ចំនួន​៥,៦លាន​នាក់​។​

​ឆ្នាំ​២០១៨នេះ ក្រសួង​បានដាក់​តួលេខ​ព្យាករណ៍​នឹង​ស្រូបយក​ភ្ញៀវទេសចរ​អន្តរជាតិ​អោយបាន៦,១០​​លាន​នាក់​។​

តាម​ប្រភព​នានា​បានអោយ​ដឹ​ង​ថា​ខ្មែរ​យើង​ភាគច្រើន​ធ្វើ​ទេសចរ​នៅក្រៅ​ប្រទេស​គឺ​ទៅពិនិត្យ​សុខភាព​ច្រើនជាង​កំសាន្ត​សប្បាយ​និង​ធ្វើ​ពាណិជ្ជកម្ម វិនិយោគ​៕មូល​សម្បត្តិ​/sn