ទេសចរ​ចិន​៣២​នាក់ ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្ត​ក្រុង​នៅ​កូរ៉េខាងជើង​

1051
ចែករម្លែក

​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​២៣​ខែ​មេសា​ថា​គ្រោះថ្នាក់​រថយន្ត​ក្រុង​មួយ​នៅ​ប្រទេស​កូរ៉េ​ខាងជើង​បាន​សម្លាប់​ទេសចរ​ចិន​៣២​នាក់​និង​អ្នក​ទេស​​ចរណ៍​កូរ៉េខាងជើង​៤​នាក់​។​

​លោក Lu Kang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយថា ជនជាតិ​ចិន​២​នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​នេះ កាលពី​ថ្ងៃអាទិត្យ​ទី​២២​មេសា នៅ​ខាងក្រៅ​ទីក្រុង​ព្យុងយ៉ាង​។​

​លោក Lu Kang បាន​និយាយថា ” យើង​កំពុង​ស៊ើបអង្កេត​ដើម្បី​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​”​។​

​ក្រសួងការបរទេស​ចិន​បាន​និយាយ ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ខេត្ត​Hwanghae ភាគ​ខាងជើង​​នៃ​ប្រទេស​នេះ​។​

​អ្នកទេសចរ​ចិន​រាប់​ម៉ឺន​នាក់ ត្រូវបាន​គេ​ជឿ​ថា​ទៅ​លេង​ប្រទេស​កូរ៉េខាងជើង ក្នុង​មួយឆ្នាំៗ ខណៈ​ដែល​ក្រុម​អ្នកទេសចរ​បស្ចិមប្រទេស​ទៅលេង​ប្រទេស​នេះ​ គិត​ជា​មធ្យម​ប្រហែល​៥.០០០​នាក់​ក្នុង​មួយឆ្នាំ​៕

​អ្នកទេសចរ​ចិន​រាប់​ម៉ឺន​នាក់ ទៅលេង​កូរ៉េខាងជើង​រាល់​ឆ្នាំ ដោយ​ភាគច្រើ ធ្វើដំណើរ​តាម​ទីក្រុង​Dandong របស់​ចិន ជាប់​ព្រំដែន​