ទេសចរ​ជាតិ​ចេញទៅ​ក្រៅប្រទេស​និង​ដើរលេង​ក្នុងស្រុក​នៅតែ​បន្ត​កើនឡើង

1804
ចែករម្លែក
  • 4
    Shares

​​ដោយ : ​មូល​សម្បត្តិ​/​ភ្នំពេញ ៖ ​ផ្អែក​តាម​របាយការណ៍​ក្រសួងទេសចរណ៍​បានអោយដឹងថា​៧ខែ​ឆ្នាំ២០១៨​នេះ​ទេសចរ​ខ្មែរ ​ដែល​បានចេញ​ទៅលេង​ក្រៅប្រទេស​មាន​ចំនួន​ជាង​១​លាន​នាក់​។​

​ក្រសួង​អះអាងថា​ ចំនួន​នេះ​គឺ​កើន​ជាង១០%​បើ​ធៀប​ទៅនឹង​ឆ្នាំ២០១៧​រយៈពេល​ដូចគ្នា​។ ​ហើយ​ក៏មាន​ទេសចរ​ក្នុងស្រុក​បាន​ដើរលេង​តាម​រមណីយដ្ឋាន​នានា​ទូទាំងប្រទេស​ក៏​ច្រើនណាស់​ដែរ​គឺ៦.៥​លាន​នាក់​កើន​បាន២.៦%​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​។​

​លោក​រដ្ឋមន្ត្រីក្រសួង​តែង​ធ្លាប់បាន​លើក​ឡើងជា​ញឹកញាប់​ថា​ភ្ញៀវទេសចរ​ក្នុងស្រុក​ មាន​សារសំខាន់​ក្នុង​ការជួយ​ធ្វើឲ្យ​កំណើន​ប្រាក់ចំណូល​ទៅដល់​សហគមន៍​ទេសចរណ៍​បាន​ទាន់ពេលវេលា នៅពេលណា​ខ្សត់​ទេសចរ​បរទេស​មកលេង​ប្រទេស​យើង តាម​រដូវ​កាល​ម្តងៗ ​។​ ពិសេស​ពេល​កើតមាន​វិ​ប​ត្ត​សេដ្ឋកិច្ច​ធ្លាក់ចុះ​លើ​ពិភពលោក ​ ​គឺមាន​ភ្ញៀវ​ក្នុងស្រុក​នេះ ហើយ​ជួយ​ទប់​កុំឲ្យ​សេវាកម្ម​អាជីវកម្ម​ទេសចរណ៍ ​និង​សហគមន៍​ទេសចរណ៍​នានា​ដួលរលំ​។ ​ហើយ​ទេសចរ​ក្នុងស្រុក​នេះហើយ​ជា​អ្នក​ចាយលុយ​ធំ​ជាង​ទេសចរ​បរទេស​ទៅទៀត​។ ​យើង​គួរ​កុំ​មើលរំលង​ភ្ញៀវ​ក្នុងស្រុកឲ្យសោះ​។ ​ហើយ​ត្រូវ​លើកទឹកចិត្ត ជួយ​សម្រួល​ដល់​ភ្ញៀវ​ប្រភេទ​នេះ ពិសេស​អ្នកមាន​លុយ​មធ្យម ជា​កម្មករ ជា​អ្នករកស៊ី​តូចតាច​អាចជួយ​ក្នុងតម្លៃ​សមរម្យ ដើម្បី​បាន​ស្គាល់​នូវ​រមណីយដ្ឋាន​ធម្មជាតិ និង​សមិទ្ធិផល​នានា​ដែលមាន​ការរីកចំរើន​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ចំណែក​ទេសចរ​ខ្មែរ​យើង​ទៅលេង​នៅក្រៅ​ប្រទេស​ច្រើន​ គឺ​បានឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន មាន​ជីវភាព​ធូរ​ធារ​របស់​ប្រជាជន​យើង ហើយ​ចង់ឃើញ​ពី​ការរីកចម្រើន​ពី​ប្រទេស​គេ ព្រមទាំង​មានលទ្ធភាព​បានចេញ​ទៅ​ពិនិត្យ​សុខភាព​ខ្លួន​ថែម​ទៀតផង​ ៕B