ទេសចរ​ជាតិ និង​អន្ដរជាតិ​ទន្ទឹង​រង់ចាំ​ឲ​ខេត្ដ​យូ​ណាន​ក្លាយជា​ខេត្ដ​ដែល​ស្អាត​ជាងគេ​ក្នុងប្រទេស​ចិន​

1019
ចែករម្លែក

ពេល​ថ្មីៗ​នេះ សាលា​រដ្ឋបាល​ខេត្ដ​យូ​ណាន​បាន​លើកឡើងថា នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​កសាង ខេត្ដ​យូ​ណាន​ឲ​ទៅជា​ខេត្ដ​ដែល​ស្អាត​ជាងគេ​ក្នុងប្រទេស​ចិន​។ ខេត្ដ​យូ​ណាន​សម្បូរ​ធនធាន ទេសចរ​ណ៏​ហើយ​ជា​ខេត្ដ​ល្បី​ខាង​ទេសចរ​ណ៏​នៅ​ប្រទេស​ចិន​។ នៅក្នុង​ឆ្នាំ​២០១៧ ខេត្ដ​យូ​ណាន បានទទួល ទេសចរ​ណ៏​ជាតិ និង​អន្ដជាតិ ៥៦៧​លាន នាក់​កើតឡើង ៣៣,៣​ភាគរយ​។ ក្នុងនោះ មាន​ទេសចរ​ណ៏​អន្ដជាតិ ៦,៦៧​លាន​នាក់ កើនឡើង​១១,២ ភាគរយ​។ ទេសចរ​ជាតិ និង​អន្ដជាតិ ជក់​ចិ​ត្ដ​ដិត​អារ​ម្ម​ណ៏​ជាខ្លាំង​ចំពោះ​ទេសភាព របស់​ខេត្ដ​យូ​ណាន​ហើយ​កំពុង​ទន្ទឹងរង់ចាំ ឲ្យ​ខេត្ដ​យូ​ណាន​ក្លាយជា​ខេត្ដ​ដែល​ស្អាត​ជាងគេ​នៅ​ប្រទេស​ចិន​។​
​ ​
​នៅពេល​ជិះទូក​ដើរលេង​រមណីយដ្ឋាន​ភូ​ជឺ​ហឺ​នៅ​ខេត្ដ​យូ​ណាន​ទេសចរ​ណ៏​ចិន​ឈ្មោះ លីវ សៀវ ឈឹ​ន​ដែល​មកពី​ក្រុង​ឡាន​ចូ​វ បាន​ជាប់​ចិ​ត្ដទៅ​នឹង​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់ស្អាត​នៅ​ទីនោះ​។ គាត់​ធ្លាប់​ទៅ​ដើរលេង​សាំង​គ្រី​ឡា​តា​លី និង​លី​ជាំ​ង ហើយ​នេះ​ជា​លើក​ទី​៤ ដែល​គាត់​បានមក​ដើរលេង​ខេត្ដ យូ​ណាន ។ គាត់​បាន​ប្រាប់​អ្នកកាសែត​ថា យូ​ណាន​នៅមាន​កន្លែង​ជាច្រើន​គួរ​ជាទី​ទៅលេង​ខ្ញុំ​សង្ឃឹមថា​ភ្នំ​ស្អាត​និង​ទឹក​បៃតង​របស់​ខេត្ដ យូ​ណាន​នឹង​អាច​ត្រូវ​ថែរក្សា​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​
​ ​
​កញ្ញា​មី​យ៉ា ជា​និស្សិត​ហ្ស៊​កដា​នី​ដែល​បន្ដ​វិ​ជា្ជ​នៅ​សា​លក​វិទ្យាល័យ​ប្រជាជន​ចិន ។ នៅ​ថ្ងៃទី ២៣ ខែ​កក្ដ​ដា មី​យ៉ា និង​មិ​ត្ដរបស់​នាង​បាន​ចុះឈ្មោះ​ចូលរួម​កម្មវិធី ”​ប្រទេស​ចិន​ដ៏​ត្រចះត្រចង់​: ដំណើរ​នៅ​ភាគ​ខាងលិច​ប្រទេស​ចិន​នៃ​និស្សិត​បរទេស​បន្ដ​វិជ្ជា​នៅ​ប្រទេស​ចិន​ឆ្នាំ​២០១៨” ដើម្បី​ទៅ​ទស្សនា​ក្រុង​តុង​សាន​ភូមិ​ឈី​ង​ហ្វូ ឃុំ​យ៉ុង​ឈុន ស្រុក​ស្វយ័ត​ជនជាតិ​លី ស៊ូ​វៃ​ស៊ី​ដែលមាន​ទីតាំងនៅ​ភាគ​ពាយ័ព្យ​នៃ​ខ​ត្ដ​យូ​ណាន ។​
​ ​
​មី​យ៉ា និង​មិ​ត្ដរបស់​គាត់​បាន​ថ្លែង​ចំណាប់​អារ​ម្ម​ណ៏​ផ្ទាល់ខ្លួន​ថា​នៅទីនេះ ផ្ទះ​ត្រូវបាន​សាង សង់​ដោយមាន​របៀបរៀបរយ​ក្នុង​ធ្លា​មាន​ផ្កា​ក្រអូម និង​កូនចាប​ស្រែកយំ​យ៉ាង​ពីរោះ លើ​ដើម​ស៊ី​ផ្លែ មាន​ផ្លែឈើ​ឈ្ងុ​ញ​ឆ្ងាញ់​ដ៏​ច្រើន​។ ក្រោយពេល​ស្ដាប់​គេ​ធ្វើ​បទ​បង្ហាញ​អំពី​រូបមន្ដ អភិវឌ្ឍន៍ នៃ​ការធ្វើសមាហរណកម្ម កសិកម្ម និង​ទេសចរ​ណ៏ និង​ការធ្វើ​សមាហរកម្ម ឧស្សាហកម្ម និង​ហិរញ្ញវត្ថុ និស្សិត បរទេស​ដែល​មកពី​សាលា​ផ្សេងៗ​បាន​កោតសរសើរ​ដោយ មិន​ដាច់​ពី​មាត់​ថា​ភូមិ​នេះ​មាន​ទេសភាព ស្រស់ស្អាត ដែល​ស័ក្ដិសម​នឹង​ការរស់នៅ​របស់​មនុស្ស អ្នកភូមិ​ចេះ​រកស៊ី និង​ធ្វើការ​អភិវឌ្ឍន៍​ដោយមាន​ប្រសិទ្ធភាព​ខ្ពស់ ដូច្នេះ​តំបន់​ជនបទ​នៃ ខេត្ដ​យូ​ណាន​មុខជា​នឹង​អាច​បង្ហាញ​សម្រស់​ស្អាត​កាន់​តែមាន​កម្លាំង​ទាក់ទាញ​មិន​ខាន ៕ ដោយ​លីវ ជឺ​យូ​

ភ្ញៀវទេសចរ​កំពុង​បាចទឹក​ដាក់គ្នា​ទៅវិញទៅមក​ខណៈ​កំពុង​ជិះទូក​មើល​ទេសភាព​នៅ​តំបន់​ពួ​ស៊ី ហ៊ី​នៅ​ភាគ​អាគ្នេយ៍​នៃ​ខេត្ត​យូ​ណាន (​រូបថត​ដោយ Huang Peng)​