ទេសចរ​ថត​ស៊ែ​ល​ហ្វី​ជាមួយ​យន្តហោះ​ដែល​ហោះ​ពីលើ​ក្បាល​ពួកគេ​ត្រឹម​តែមួយ​ម៉ែត្រ​

287
ចែករម្លែក

​រូបភាព​វីដេអូ​ដ៏​គួរឱ្យ​ព្រឺព្រួច បង្ហាញ​ពី​សកម្មភាព​ទេសចរ​ឈរ​ថត​ស៊ែ​ល​ហ្វី​ជាមួយ យន្តហោះ​ដឹក​អ្នកដំណើរ ដែល​កំពុង​ហោះ​បន្ទាបខ្លួន​ដើម្បី​ចុះចត​ក្នុង​កម្ពស់​ត្រឹម តែ​ប្រមាណ​មួយ​ម៉ែត្រ​ប៉ុណ្ណោះ ពីលើ​ក្បាល​របស់​ពួកគេ​នៅ​កោះ​លម្ហែកាយ​មួយ​ក្នុង ប្រទេស​ក្រិ​ក​។​

​នៅក្នុង​ឃ្លី​ប​វីដេអូ​ដ៏​រន្ធត់​មួយ ទេសចរ​ត្រូវបាន​កម្លាំង​ខ្យល់​ម៉ាស៊ីន​យន្តហោះ​នៃ​ក្រុមហ៊ុន អាកាសចរណ៍​អង់គ្លេស (British Airways ) រុញ​ទម្លាក់​ពី​បង់​អង្គុយ ប៉ុន្មាន​វិនាទី​មុនពេល វា​ចុះ​ដល់​អាកាសយានដ្ឋាន Skiathos Airport​។​

​ផ្លូវ​យន្តហោះ​ចុះចត ដែល​កសាងឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ែត្រ​ពី​ទឹកសមុទ្រ​នេះ​បាន​ក្លាយជា ចំណុច​ទាក់ទាញ​សម្រាប់​ទេសចរ ដែល​ចូលចិត្ត​ស្វែងរក​ភាព​រំភើប​តាមរយៈ​ការ​ប្រមាញ់ ថតរូប​យន្តហោះ​ចុះចត​។​

​ទោះជា​យ៉ាងណា ខាង​អាកាសយានដ្ឋាន​ក៏បាន​លើក​ស្លាក​ព្រមាន​ដែល​សរសេរថា “​គ្រោះថ្នាក់​ណាស់ សូម​នៅ​ឱ្យ​ឆ្ងាយ​ពី​កម្លាំង​ខ្យល់​បុក​របស់​ម៉ាស៊ីន​យន្តហោះ​”​។

​ក្រុម​អ្នកប្រមាញ់​ថតរូប​យន្តហោះ​ចុះចត​និយាយថា ការហោះហើរ​របស់​យន្ត​ហោះ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស កាលពី​សប្តាហ៍​មុន​ពិតជា​ទាប​មែនទែន​៕ ប្រែ​សម្រួលៈ ខុម