ទេសចរ​នៅ​អ៊ីតាលី អាច​ប្រឈម​ការផាកពិន័យ​ក្បែរ​ម៉ឺន​ដុល្លារ​គ្រាន់តែ​ទិញ​ទំនិញ​ក្លែងក្លាយ​

976
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្រទេស​អ៊ីតាលី ដែល​ទើប​ឡើងកាន់តំណែង​ថ្មី​បាន​ព្រមាន​ធ្ងន់ៗ​ថា ភ្ញៀវទេសចរ​នៅក្នុង​ប្រទេស​នេះ​អាច​ប្រឈម​ការផាកពិន័យ​ជា​ប្រាក់​រហូតដល់​ទៅ ៨.០០០ ដុល្លារ​អាមេរិក ប្រសិនបើ​ពួកគេ​ហ៊ាន​ទិញ​ទំនិញ​ក្លែងក្លាយ​ពី​អ្នកលក់​លើ​ឆ្នេរ​ខ្សាច់ នេះ​បើ​យោង តាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​២៧ ខែមិថុនា​។​

​គេ​សង្កេតឃើញ​អ្នកលក់ ដែល​គេ​គិតថា​ភាគច្រើន​មកពី​អាហ្វ្រិក​ខាងលិច និង​ប្រទេស​បង់​ក្លា​ដែ​ស ធ្វើ​សកម្មភាព​លក់ទំនិញ​ក្លែងក្លាយ​ឱ្យ​ភ្ញៀវទេសចរ​ជា​ញឹកញាប់​។​

​លោក​រដ្ឋមន្ត្រី ម៉ាត់​តេ​អូ សាល់​វី​នី (Matteo Salvini) បាន​ព្រមាន​ថា អ្នកលក់​ទាំងនេះ​កំពុង​បំផ្លាញ អាជីវកម្ម​ស្របច្បាប់​នានា តាមរយៈ​ការលក់ទំនិញ​ក្លែងក្លាយ និង​ការ​គេចពន្ធ​៕ ប្រែ​សម្រួល​: ខុម​