ទេសចរ​ផ្អើល​នាំគ្នា​ទៅ​ថតរូប​ក្របី​ដែលមាន​ស្នែង​កោង​ព័ទ្ធជុំវិញ​ក្បាល​

216

​ក្របី​ញី​មួយ​ក្បាល​ដែលមាន​អាយុ​ដល់​ទៅ ១៦​ឆ្នាំ​បាន​ក្លាយជា​ចំណុច​ទាក់ទាញ​ទេសចរ​ថ្មី​នៅ​ភូមិ មួយ​ស្ថិត​ក្នុងស្រុក​ឆា​ឡើ​ម ប្រា គៀត (Chalerm Phra Kiat) ខេត្ត​ប៊ូ​រី រ៉ា​ម (Buri Ram) ប្រទេស​ថៃ ដោយសារតែ​វា​មាន​ស្នែង​កោង​ព័ទ្ធជុំវិញ​ក្បាល​របស់​វា​យ៉ាង​ចម្លែក​។​

​ភ្ញៀវទេសចរ​ផ្អើល​នាំគ្នា​ទៅបាន ណង ឆុក (Ban Nong Chok) តំបន់​ឆា​រឿង​ស៊ុ​ក (Chrarounsuk) ដើម្បី​មើល​ក្របី​ដែលមាន​ស្នែង​ចម្លែក​នេះ​។

​លោក យូ​ថៃ ស៊ី​ល​អាណាន (Uthai Sil-anan) ប្រធាន​អង្គភាព​រដ្ឋបាល​តំបន់​ឆា​រឿន​ស៊ុ​ក និង​ដែល​ត្រូវជា​ម្ចាស់​ក្របី​នេះ​និយាយថា ក្របី​នេះ​បាន​ទាកទាញ់​ភ្ញៀវទេសចរ​យ៉ាងច្រើន​ដែល ចង់​មក​ថតរូប​វា​។ ហើយ​មាន​អ្នកខ្លះ​បាន​សុំ​ទិញ​វា​ក្នុងតម្លៃ ២០០.០០០ បាត (៦.២៥០ ដុល្លារ​អាមេរិក​) ប៉ុន្តែ​គាត់​មិន​ព្រម​លក់​ឡើយ ពោលគឺ​គាត់​ប្តេជ្ញា​រក្សាទុក​រហូតដល់​វា​អស់​ជីវិត ដោយ​ខ្លួនឯង​។

​គាត់​បាន​អួត​សរសើរ​ពី​ក្របី​នេះ​ថា “​សូម​អញ្ជើញ​មក​មើល​ក្របី​នេះ​នៅបាន ណង ឆុក ហើយ​ធានាថា​អ្នក​ពិតជា​ស្រឡាញ់​វា​”៕ ប្រែ​សម្រួល​: ខុម​

លោក យូ​ថៃ ស៊ី​ល​អាណាន និង​ក្របី​ស្នែង​ចម្លែក​របស់គាត់