ទេសចរ​អនាចារ Live វីដេអូ​សុំទោស បន្ទាប់ពី​ធ្លាយ​វីដេអូ​ខ្លួន​ចំតិត​គូទ​លាង​ទឹក​ពិសិដ្ឋ​

205
ចែករម្លែក

​កាលពីពេល​ថ្មីៗ​នេះ ទេសចរ​បរទេស​ប្រុស​ស្រី​ពីរ​នាក់​បាន​បង្ក​ភាពចម្រូងចម្រាស និង​រង​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​អំពើ​អនាចារ​របស់​ពួកគេ បន្ទាប់ពី​សកម្មភាព​ពួក​គេ ចំតិត​គូទ​លាង​ទឹក​ពិសិដ្ឋ (​ទឹក​ស័ក្តិសិទ្ធិ​) កណ្ដាលវាល​នៅ​ព្រះវិហារ​មួយ​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​។

​ក្រោយ​បែកធ្លាយ​វីដេអូ​ដ៏​អាម៉ាស់​នេះ ពួកគេ​បាន Live វីដេអូ​តាម​បណ្ដាញ​ទំនាក់ ទំនង​សង្គម Instagram ចេញមុខ​សុំទោស​ជា​សាធារណៈ​ចំពោះ​ទង្វើ​មិន​សមរម្យរបស់ខ្លួន​។

​យោងតាម​វីដេអូ Live បានឱ្យដឹងថា ទេសចរ​ទាំងពីរ​មានឈ្មោះ សា​ប៊ី​ណា ដូ​ឡេ​ហ្សា ឡូ​វ៉ា (Sabina Dolezalova) និង ហ្សឹ​ត​ដេ​ណេ​ក ស្លូ​កា (Zdenek Slouka) មកពី​សា ធារ​ណ​រដ្ឋ​ឆែក ហើយ​ពួកគេ​សុទ្ធតែជា​ម៉ូ​ដែល​ហាត់ប្រាណ (Fitness model)​។

​គេហទំព័រ​ព័ត៌មាន detik.com បាន​ចុះផ្សាយ​ថា វីដេអូ​ឃ្លី​ប​ដែល​បង្ក​ការភ្ញាក់ផ្អើល​នេះ ថត​បាន​នៅ​ព្រះវិហារ​មួយ​ក្នុងព្រៃ​ស្វា​យូ​ប៊ុត (Ubud Monkey Forest)​។ នៅក្នុង​ព្រៃ ដែលមាន​ព្រះវិហារ​ចំនួន ៣ និង​ស្វា​រស់នៅ​ប្រមាណ​ជាង ៧០០ ក្បាល​នេះ​ជា​កន្លែង ធ្វើ​ពិធី​សាសនា​ដ៏​សំខាន់​សម្រាប់​អ្នកស្រុក​៕ ប្រែ​សម្រួលៈ ខុម