ចែករម្លែក

នេ​ប៉ាល់ ដែល​ល្បីល្បាញ​ខ្លាំង​ដោយសារ​មាន​ភ្នំ​អេ​វើ​រ៉េ​ស (Mount Everest) ជាប់​ឈ្មោះ​ជា​ប្រទេស មួយ ដែលមាន​ទេសភាព​ស្រស់ស្អាត​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក ហើយ​តាមរយៈ​រូបភាព​ដ៏​គួរ ឱ្យ​ចាប់ចិត្ត​ទាំងនេះ​បង្ហាញ​ពី​របៀប​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​នៅ​ទីនោះ​ដែល​អ្នក​កម្រ​បាន ឃើញ​។

​រូបភាព​ទាំងនេះ​ដែល​ថត​ដោយ​អ្នក​ថតរូប​ជនជាតិ​ប៊ែ​ល​ហ្ស៊ិ​ក ហ្គី​អែល ស្វឺ​ត​វែ​ហ្គើ (Giel Sweertvaegher) អំឡុង​ដំណើរ​កម្សាន្ត​របស់គាត់​ទៅកាន់​ប្រទេស​នេះ​ជាមួយ​មិត្តភក្ដិ​ម្នាក់​កាល ពី​ពេល​ថ្មីៗ បង្ហាញ​ពី​ទិដ្ឋភាព​ទាក់ចិត្ត​ដិតអារម្មណ៍​ដូចជា​ការ​ជិះ​ដំរី​តាម​ផ្លូវជាតិ​ពេល​ថ្ងៃ​ជិត​លិច យន្តហោះ​ចុះចត​នៅ​អាកាសយានដ្ឋាន​ដ៏​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភពលោក និង​សកម្មភាព​អាជីវករ លក់​ផ្លែឈើ​តាមផ្លូវ​ជាដើម​។​

​ទោះជា​យ៉ាងណា បើ​ក្រឡេក​មើលទៅ​ហេដ្ឋារចនាសម្ព័ន្ធ​នៅទីនេះ​គ្មានអ្វី​ទំនើប​ដូច​ប្រទេស​ផ្សេងៗ ឡើយ ព្រោះ​ជាការ​រស់នៅ​បែប​បុរាណ ហើយ​សណ្ឋាន​ដី​ខ្ពស់​ទាបៗ​ពិបាក​នឹងធ្វើ​ដំណើរ​។ ហើយ បើ​ក្រឡេក​ទៅ​មើល​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅទីនេះ​ក៏​មិនសូវ​សប្បាយ​ប៉ុន្មាន​ដែរ​។ តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់ សូម​រីករាយ​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ ខុម​