ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​និង​លោក​ឃួ​ង​ស្រេង​នាំ​មន្ដ្រី​ជិះ​រថភ្លើង​ពិនិត្យ​ស្ថានភាព​ការស្ថាបនា​ផ្លូវ​

133
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​រួម​នឹង​មន្ត្រី​ជំនាញ​ជាច្រើនរូប​។​កាលពី​រសៀល​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៩​បាន​ជិះ​រថភ្លើង​ដើម្បី​ពិនិត្យ​ស្ថានភាព​ផ្លូវ​ដើម្បី​ស្ថាបនា​ផ្លូវ​អម​សងខាង​ផ្លូវ​ភ្លើង​។​

​ការ​ជិះ​រថភ្លើង​នេះ​គឺ​ដើម្បី​ពិនិត្យ​ស្ថានភាព​ផ្លូវ​អម​សងខាង​ផ្លូវ​រថភ្លើង​គ្រោង​ស្ថាបនា​ផ្លូវ​បេតុង​អម​សងខាង​ផ្លូវ​ភ្លើង​បានចេញ​ដំណើរ​ពី​ស្ថានីយ៍​រថភ្លើង​ដើមទី​(​ក្នុង​សង្កាត់​ស្រះចក​)​ខណ្ឌដូនពេញ​ទៅដល់​ស្ថានីយ​រថភ្លើង​សំរោង​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ជិះ​រថភ្លើង​គឺ​ពិនិត្យ​លទ្ធភាព​នៃ​ការសាងសង់​ផ្លូវ​អម​ផ្លូវ​រទេះភ្លើង​ដើម្បី​ជួយ​រំដោះ​ការធ្វើ​សារាចរ​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ខណៈ​ផ្លូវ​ហ​ព័ន្ធ​រុស្ស៊ី​ពីមួយ​ទៅ​ថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​កកស្ទះ​ចរាចរណ៍​ធ្ងន់ធ្ងរ​ទៅៗ​។​

​គួរបញ្ជាក់​ផងដែរ​ថា​ផ្លូវ​សម្រាប់​យានយន្ត​នៅ​សងខាង​បណ្តោយ​ផ្លូវ​រថភ្លើង​នេះ​ត្រូវបាន​ស្ថាបនា​ឡើង​ដោយ​កន្លែង​ពោលគឺ​កន្លែង​ខ្លះ​ត្រូវបាន​ស្ថាបនា​ជា​បណ្តោះអាសន្ន​រួច​ដែលមាន​ទទឹង​៧​ម៉ែត្រ​ទៅ​៥​ម៉ែត្រ​ហើយ​ក្នុងនោះ​កន្លែង​ខ្លះ​ក៏​មិនទាន់មាន​ការសាងសង់​ផ្លូវ​ដែរ​ដោយនៅ​ជា​ផ្លូវដី​និង​កន្លែង​ខ្លះ​ប្រជាពលរដ្ឋ​រស់នៅ​៕S/​